កម្ពុជា ជាប់លេខ ៥ ជាប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុតលើពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជាបានជាប់លេខ៥ក្នុងតារាង ជាប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុតលើពិភពលោក ក្នុងចំណោមប្រទេស៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Condé Nast Traveller 2025 Readers’ Choice Awards បានឱ្យដឹងថា ប្រទេសដែលមានភាពរួសរាយ និងរាក់ទាក់បំផុតលើពិភពលោក រួមមាន កេនយ៉ា លេខ១, បាបាដូស លេខ២, ម៉ិកស៊ិក លេខ៣, ប៊ូតាន លេខ៤, កម្ពុជា លេខ៥,​វៀតណាម លេខ៦, ឈីលី និង ម៉ូរីស លេខ៧, សីស្ហែល និងថៃ លេខ៨។

ជាមួយនឹងការទទួលបានចំណាត់ថ្នាក់លេខ៥ ក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមអបអរសាទរនូវលទ្ធផលមួយនេះផងដែរ ដែលកម្ពុជាតែងតែជាប់ក្នុងតារាងជាប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុតលើពិភពលោក៕