ឯកឧត្តម វ៉ី សំណាង ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិន និងបន្តទៅទស្សនកិច្ចនៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖ “ជើងទីមួយ នៃព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ ( TIA )។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ខ្ញុំ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិន នឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ច ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ និងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិន”។

សូមជម្រាបថា ឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ត្រូវបានព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ពីអភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ មកជា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយកាន់តំណែងជាអភិបាលខេត្តថ្មីនេះ ឯកឧត្តម តែងតែខិតខំទាក់ទាញអ្នកវិនិយោគិន មកកាន់ខេត្តតាកែវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្តនេះ ឱ្យកាន់តែរីកចម្រើន៕