ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន ប្រទេសចិន។

នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖ ពាក្យចាស់ពោលថា ” អន្ទង់វែង ឆ្នាំងវែង ” ប៉ុន្តែថ្ងៃនេះ ខ្ញុំ បានដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន ហើយជួប ត្រីវែង ដាក់លើចានវែង!!!
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វី សំណាង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិន និងបន្តទៅទស្សនកិច្ចនៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ចប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ និងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិន៕





