ក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ី ចាប់ដៃជាមួយកម្ពុជា បោះទុនវិនិយោគបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Farm fresh Group ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសម៉ាឡេស៊ី បានចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន Alpha group កម្ពុជា ដែលមានអ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Alpha group ជាមួយលោក Loi Tuan Ee សហស្ថាបនិក,នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន Farm fresh Group បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្កើតកិច្ចសហការក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad របស់ប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ។

តាមរយៈការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងបង្កើតការបោះទុនវិនិយោគ ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា ខណៈដែល Farm Fresh Group គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេសុី ដែលមានកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានផលិតគោយកទឹកដោះធំៗចំនួន៤ គឺ កសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋាន អូម៉៕