នៅដើមខែវិច្ឆិកានេះ! ឱកាសការងារ ជិត២ម៉ឺនកន្លែងនៅខេត្ដកំពង់ស្ពឺ កំពុងបើកទ្វារងចាំទទួលបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃដាក់ពាក្យធ្វើការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឱកាសការងារនៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺចំនួន ១៧,៧៣៦កន្លែង កំពុងរងចាំបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ មកដាក់ពាក្យធ្វើការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមការបញ្ជាក់ពីក្រសួងការងារ ឱកាសការងារនៅក្នុងខេត្ដកំពង់ស្ពឺនេះ ជ្រើសរើសជាច្រើនជំនាញទៅតាមរោងចក្រ សហគ្រាសនីមួយៗ ដែលមានដូចជា វិស័យកាត់ដេរ, អ្នកបញ្ជារម៉ាស៊ីនដេរ, កម្មករផលិតកម្ម, ផ្នែកខ្សែផលិត, ផ្នែក operator, ផ្នែកបុគ្គលិកទូទៅ, ផ្នែកសិប្បកម្ម, ផ្នែកធ្វើស្បែកជើង, ផ្នែកផលិតកម្មចាន ឆ្នាំង, តៃកុងឡាន និងប្រធានផ្នែកវេចខ្ចប់ជាដើម។

សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងទៅភ្នាក់ងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ទ្ទលេខ ១២៩៧។

សូមបញ្ជាក់ថា ក្រៅពីខេត្ដកំពង់ស្ពឺ, ខេត្ដទាំង២៤រាជធានី ខេត្ដ ផ្សេងទៀត ក៏ប្រកាសជ្រើសរើសបុគ្គលិកជាច្រើនម៉ឺនកន្លែងផងដែរ។ បើតាមការបញ្ជាក់បន្ថែមពីក្រសួងការងារ នៅដើមខែវិច្ឆិកានេះ ឱកាសការងារនៅក្នុងភូមិសាស្រ្ដរាជធានី ខេត្ដទូទាំងប្រទេសកម្ពុជាមាន ចំនួន ៧៥,៣០២ កន្លែង ដែលកំពុងរងចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលត្រឡប់ពីប្រទេសថៃ មកដាក់ពាក្យធ្វើការ៕