ប្រតិភូកម្ពុជា សិក្សាស្វែងយល់ពីការគ្រប់ក្នុងវិស័យអវកាសយាន និងបច្ចេកវិទ្យាទំនើបរបស់កាណាដា

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចពិភាក្សាស្វែងយល់ពីការគ្រប់គ្រងក្នុងវិស័យអវកាសយាន បច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចចីរភាព សំដៅទាក់ទាញចង្កោមឧស្សាហកម្មដ៏ជោគជ័យរបស់កាណាដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានទៅកាន់ឧទ្យានបច្ចេកវិទ្យា ឈ្មោះថា“Technoparc Montréal”មានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Montréal–Trudeau (YUL) ស្ថិតនៅក្នុងខណ្ឌសង់ឡូរ៉ង់ (Saint-Laurent) ក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការសិក្សាស្វែងយល់ដោយផ្ទាល់ពី គំរូនៃការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍចង្កោមឧស្សាហកម្ម (Industry Clusters) ដ៏ជោគជ័យរបស់កាណាដា ជាពិសេសក្នុងវិស័យអវកាសយាន(Aerospace) និងបច្ចេកវិទ្យាទំនើប។

តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកម្ពុជា បានចាត់ទុកថា គឺជាការស្វែងរកភាពជាដៃគូ តាមរយៈការពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយឧទ្យានបច្ចេកវិទ្យានេះ ដែលបានអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃនិរន្តរភាព (Sustainability) សំដៅចែករំលែកបទពិសោធក្នុងការរៀបចំ ក៏ដូចជាទាក់ទាញការវិនិយោគបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ចូលមកកម្ពូជា ស្របតាមច្បាប់វិនិយោគថ្មី និងការពង្រឹងគុណភាពធនធានមនុស្ស តាមរយៈការសិក្សាពីតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីកែលម្អកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ឆ្លើយតបនឹងការរីកចម្រើននៃឧស្សាហកម្ម៤.០៕ អត្ថបទ៖ហ្សាលីន