ក្រុមហ៊ុន PIC Group ជាក្រុមហ៊ុនទទួលសិទ្ធផ្ដាច់មុខប្រេងរំអិលម៉ាក Petronas និងសំបកកង់ខ្មែរ ម៉ាក សៃលុន បានដាក់បញ្ចូល ផលិតផល ប្រេងម៉ាស៊ីនសម្រាប់គ្រឿងចក្រកសិកម្ម ដើម្បីរតាំងបង្ហាញ នៅក្នុង វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ហើយក្រុមហ៊ុន ក៏មានប្រម៉ូសិនមិនឱ្យចាញ់ សំបកកង់ សៃលុន នោះដែរ។

តាមការបញ្ជាក់ពីក្រុមហ៊ុន PIC Group ការផ្ដល់ជូនប្រម៉ូសិន មានដូចខាងក្រោម៖
១.រាល់ការទិញប្រេង ហ្វុយ៖ ចំនួន ១ហ្វុយ ទទួលបាន អង្ករខ្មែរ ៥០គីឡូ, ចំនួន ២ហ្វុយ ទទួលបាន អង្ករខ្មែរ ១០០គីឡូ, ចំនួន ៤ហ្វុយ ទទួលបាន អង្ករខ្មែរ ២០០គីឡូ។
២.រាល់ការទិញប្រេង ធុង ១៨ លីត្រ៖ ចំនួន ២៥ ធុង ទទួលបាន អង្ករខ្មែរ ៥០គីឡូ, ចំនួន ៥០ ធុង ទទួលបាន អង្ករខ្មែរ ១០០គីឡូ, ចំនួន ១០០ ធុង ទទួលបាន អង្ករខ្មែរ ២០០គីឡូ។
៣.រាល់ការទិញ Petronas Sprinta (ប្រេងម៉ូតូ) និង ប្រេងគ្រឿងចក្រកសិកម្ម៖ ចំនួន ៥ កេស ទទួលបាន អង្ករខ្មែរ ១០គីឡូ, ចំនួន ១០ កេស ទទួលបាន អង្ករខ្មែរ ២៥ គីឡូ, ចំនួន ៥០ កេស ទទួលបាន អង្ករខ្មែរ ៥០ គីឡូ, ចំនួន ១០០ កេស ទទួលបាន អង្ករខ្មែរ ១០០ គីឡូ។
៤.រាល់ការទិញប្រេង PCMO (ប្រេងម៉ាសុីនឡាន)៖ ចំនួន ៥ កេស ទទួលបាន អង្ករខ្មែរ ៥០គីឡូ, ចំនួន ១០ កេស ទទួលបាន អង្ករខ្មែរ ១០០គីឡូ, ចំនួន ២០ កេស ទទួលបាន អង្ករខ្មែរ ២០០គីឡូ។
សូមជម្រាបថា ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា៕



