ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ញ៉ែម សំអឿន ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា អភិបាលខេត្តមួយរូប អាចគ្រប់គ្រងខេត្តមួយ បានរយៈពេល ៤ឆ្នាំក្នុងមួយអាណត្តិ និងអាចបន្តបានយ៉ាងច្រើនពីរអាណត្តិ ក្នុងដែនសមត្ថកិច្ចដដែល។ ឯកឧត្តម ញ៉ែម សំអឿន បានកាន់តំណែងជាអភិបាលខេត្តរតនគិរី នៅអាណត្តិដំបូង កាលឆ្នាំ២០២១៕