Cambodia Sport+ កូនពៅចុងឆ្នាំ ២០២៥ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដាក់សម្ពោធជាផ្លូវការ និងចែកចាយលើទីផ្សារហើយ!

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើង កាន់តែធ្វើឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តបង្កើនភាពសម្បូរបែបលើផលិតផលខ្មែរ ដោយប្រកាសដាក់សម្ពោធជាផ្លូវការ ស្វាគមន៍សមាជិកចុងក្រោយក្នុងឆ្នាំ ២០២៥ Cambodia Sport+ ភេសជ្ជៈអ៊ីយ៉ុង បំពេញជាតិទឹក ដែលធ្វើការចែកចាយលើទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងកំណើននៃការលេងកីឡាថែរក្សាសុខភាពរបស់បងប្អូន CAMBODIA SPORT+ ភេសជ្ជៈកីឡាកម្ពុជា គឺជាភេសជ្ជៈបំពេញជាតិទឹក ដែលសម្បូរទៅដោយសារធាតុរ៉ែចាំបាច់ជាច្រើនប្រភេទសម្រាប់រាងកាយ ជាពិសេស គឺសារធាតុអេឡិតត្រូលីត ដែលអាចជួយបំពេញជាតិទឹកបានលឿន គ្រប់ពេលអស់កម្លាំង នឿយហត់ ឬមានអារម្មណ៍ថាខ្សោះជាតិទឹក ពេលលេងកីឡា ឬពេលនៅក្រោមកម្តៅថ្ងៃ។​

មិនតែប៉ុណ្ណោះ Cambodia Sport+ ក៏ផ្តល់ឱកាសឈ្នះរង្វាន់ដូចជា៖ កង់ Giant ស៊េរីទំនើប, ទូរស័ព្ទ Samsung Galaxy Z Fold 7 និង Galaxy Z Flip 7, Galaxy A07, នាឡិកាដៃ Galaxy Watch8, ឧបករណ៍តាមដានសុខភាព WHOOPS Health & Fitness Tracker, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ខ្មែរ ប៊ែវើរីជីស ជារោងចក្រស្តង់ដាលំដាប់ពិភពលោកក្នុងស្រុក ដែលអាចផលិតបានភេសជ្ជៈជាច្រើនប្រភេទ ដូចជា៖​ CAMBODIA BEER, CAMBODIA COLA, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង រសជាតិត្រសក់ផ្អែម, ទឹកក្រូចអាយស៍, និង ទឹកពិសាកម្ពុជា។​ ស្របជាមួយនឹងសន្ទុះគាំទ្រខ្លាំងលើផលិតផលខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបញ្ចេញផលិតផលថ្មីៗជាច្រើនមានដូចជា៖ CAMBODIA COLA, CAMBODIA BLACK, CAMBODIA ENERGY DRINK, EXPREZ រសជាតិត្រសក់ផ្អែម​ និង ទឹកក្រូច IZE រសជាតិផ្លែឈើចម្រុះ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីអតិថិជន។

CAMBODIA SPORT+ ភេសជ្ជៈអុីយ៉ុង បំពេញជាតិទឹកបានល្អសម្រាប់រាងកាយ និងសុខភាព