ទេពនិម្មិត៖ ទ្វាររបងដែលរំលេចសម្បត្តិធម្មជាតិ ដែលជាមោទកភាពជាតិខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ វីនហេង រចនា ជាក្រុមហ៊ុនដែកស្មិតខ្មែរដែលមានឈ្មោះបោះសំលេងអស់រយៈពេល១០ឆ្នាំមកហើយ តាមរយៈស្នាដៃ បង្កើតម៉ូតដែកស្មិត រចនាបថខ្មែរដ៏ប្រណិតជាច្រើននាពេលកន្លងមក។ ពេលនេះកំពុងតែបង្កើនកិត្តិនាមរបស់ខ្លួនថែមមួយកម្រិតទៀត តាមរយៈការបញ្ចេញស្នាដៃ បង្កើតម៉ូតទ្វាររបងថ្មីដ៏អស្ចារ្យមួយឈ្មោះថា ទេពនិម្មិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្វារទេពនិម្មិតនេះ ត្រូវបានរចនាយ៉ាងប្រណិត តាមរចនាបថខ្មែរដ៏វិចិត្រ ជាលំនាំក្បាច់អង្គរដ៏លំអិត មិនត្រឹមតែលម្អដល់គេហដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាក់ពីសក្តានុពលដ៏យូរអង្វែងនៃមរតកចម្លាក់ដូនតាខ្មែរ ព្រមទាំងលើកតម្កើងនូវសម្បត្តិធម្មជាតិដ៏អស្ចារ្យ និង សម្បូរបែប របស់ប្រទេសកម្ពុជាទៀតផង។ ដោយបានដាក់បញ្ចូលនូវ និមិត្តរូបតំណាងជាតិខ្មែរទាំង៧ មានដូចជា៖

  1. គោព្រៃ តំណាងឲ្យភាពរឹងមាំ
  2. សត្វត្រយ៉ង បង្ហាញពីការអភិរក្សសត្វស្លាបដ៏កម្រ ដែលជាផ្នែកសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី
  3. អណ្តើកហ្លួង តំណាងភាពស្ថិតស្ថេរយូរអង្វែង
  4. ត្រីគល់រាំង មច្ឆាយក្សតំណាងជលផលទឹកសាបកម្ពុជា
  5. ផ្ការំដួល ផ្កាជាតិតំណាងភាពស្រស់ស្អាត និង មន្តស្នេហ៍នារីខ្មែរ
  6. ដើមត្នោត រុក្ខជាតិដែលមានសារប្រយោជន៍ច្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ
  7. ចេកពងមាន់ តំណាងឲ្យផល្លានុផលក្នុងវិស័យកសិកម្មនៅកម្ពុជា

ភាពលម្អិត និងស៊ីជម្រៅនៃក្បាច់ រួមបញ្ចូលជាមួយនិមិត្តរូបតំណាងជាតិខ្មែរទាំង៧ ធ្វើឲ្យទ្វាររបងនេះមានលក្ខណៈពិសេស បែបថ្លៃថ្នូរខ្ពស់ខ្ពស់ ស័ក្តិសមបំផុតសម្រាប់គេហដ្ឋាន រឺ ភូមគ្រឹះដែលប្រណិត។

ដើម្បីអរគុណចំពោះការគាំទ្រស្នាដៃបង្កើតថ្មីនៃទ្វាររបងក្បាច់ខ្មែរ វីនហេង រចនា នឹងផ្តល់ជូនជាការដូរពិសេស សម្រាប់អតិថិជនដែលជាវម៉ូត ទ្វារទេពនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ១០% ថែមជូន​ប្រអប់សំបុត្រដែកស្មិតដ៏ប្រណិត១ រួមទាំងផ្លាកលេខផ្ទះដែកស្មិតយ៉ាងស្រស់ស្អាត១ ភ្លាមៗ!

សូមអញ្ជើញអតិថិជនទាំងអស់មកទស្សនាដោយផ្ទាល់នូវ ម៉ូតទ្វារទេពនិម្មិតដ៏ប្រណិតក៏ដូចជា ផលិតផលដែកស្មិតជាច្រើនទៀត ដែលមានដាក់តាំងបង្ហាញនៅទីតាំង ក្រុមហ៊ុន វីនហេង រចនា ស្ថិតនៅ បុរីពិភពថ្មីគួរស្រូវ១ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែម ៖

  • 🏢 ក្រុមហ៊ុន វីនហេង រចនា ឯ.ក
  • 📍ទីតាំង៖ បុរីពិភពថ្មីគួរស្រូវ១ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
  • ☎️ ទំនាក់ទំនង៖ 077 / 015 227 207
  • 📣 ប្រម៉ូសិនពិសេស៖ ទិញទ្វារទេពនិម្មិត បញ្ចុះតម្លៃ១០% ថែមប្រអប់សំបុត្រដែកស្មិត និង ផ្លាកលេខផ្ទះ
  • ប្រម៉ូសិនរហូតដល់ដាច់ឆ្នាំ២០២៥
  • 🌐 Facebook Page៖ Winheng Rachana Co, ltd.