ខ្មែររួមគ្នា ខ្មែរឈ្នះ! បុរី មេគង្គ លែន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើតមូលនិធិប្រមូលថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗដើម្បីបន្ដគាំទ្រដល់កងទ័ពនិងជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ខ្មែររួមគ្នា ខ្មែរឈ្នះ!បុរី មេគង្គ លែន និងក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចជា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា និងផ្សារសហគមន៍ MC Park បង្កើតមូលនិធិដើម្បីប្រមូលសម្លៀកបំពាក់ គ្រឿងបរិភោគនិងឧបភោគ ថ្នាំពេទ្យ ថវិកា និង​សម្ភារប្រើប្រាស់​ផ្សេងៗ​សម្រាប់បន្ដការគាំទ្រទៅកាន់វីរកងទ័ព និងប្រជាពលរដ្ឋដែលបាននិងកំពុងភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 ការនឹករលឹកដល់បងប្អូនខ្មែរដែលត្រូវបានជម្លៀសចេញពីលំនៅឋានទៅទីទួលសុវត្ថិភាព និងការដឹងគុណវីរយុទ្ធជនទាំងអស់នៅតែមានក្នុងបេះដូងខ្មែររបស់យើងគ្រប់គ្នា ដែលជាហេតុ បុរី មេគង្គ លែន បង្កើតមូលនិធិនេះឡើងក្នុងស្មារតីសាមគ្គីភាពជាតិ គាំទ្រ និងការពារគ្នាទៅវិញទៅមក។

ជាក់ស្ដែង បុរី មេគង្គ លែន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ កាលពីខែសីហាកន្លងទៅនេះ បានធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យដោយផ្ទាល់ ដើម្បីប្រគល់សម្ភារចាំបាច់ និងវត្ថុប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការការពារសុខភាពគិតជាទឹកប្រាក់សរុបប្រមាណ៖ ជាង 30,000 ដុល្លារអាមេរិក បានដោយជោគជ័យ និងធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីតម្រូវការ និងទុក្ខលំបាករបស់ពួកគាត់។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងលោកជំទាវ ក្នុងស្មារតីស្នេហាជាតិដ៏មោះមុត បានឧបត្ថម្ភថវិកា ៥០,០០០ដុល្លារ បន្ថែមទៀត ដែលកន្លងមកអ្នកឧកញ៉ាបានឧបត្ថម្ភហូរហែក្នុងពេលមានសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា តាមមូលនិធិ CTN ទ្រទ្រង់កងព័ទការពារជាតិ លើកទី១ និងទី២, និងមូលនិធិផ្សេងៗជាច្រើនទៀតដែលមានទឹកប្រាក់សរុប ៥០លានរៀល និង ៥៣,៦១១ដុល្លារ ក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយទឹកចិត្តស្នេហាជាតិមាតុភូមិ និងគាំទ្រដល់វីរៈយុទ្ធជនកម្ពុជាដែលបានការពារបូរណភាពទឹកដីតទល់សត្រូវឈ្លានពាន និងប្រជាពលរដ្ឋភៀសសឹក។

សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់។ ខាងក្រោមនេះជាទីតាំងការិយាល័យផ្នែកលក់គ្រប់គម្រោងរបស់ បុរី មេគង្គ លែន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សម្រាប់បងប្អូនមកធ្វើការបរិច្ចាគសម្ភារផ្សេងៗបាន២៤ម៉ោងលើ២៤ម៉ោង។

ទីតាំងបើកទទួលរាល់ថ្ងៃ និង២៤ម៉ោង៖

📍 ទីតាំងការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7

📍 ទីតាំងការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7

ទីតាំងបើកទទួលថ្ងៃចន្ទដល់សុក្រ ៨ព្រឹក ដល់ ៥ល្ងាច៖

📍ទីតាំង អគារតាំងបង្ហាញនិងលក់រថយន្ត Jetour Cambodia៖ https://maps.app.goo.gl/SrQGbsJ8UL8RycTz5

📍ទីតាំងផ្សារសហគមន៍ MC Park៖ https://maps.app.goo.gl/nfswLQnbYm8j39jZ8

☎️លេខដែលអាចទំនាក់ទំនងបាន៖

📞095 222 189

📞061 773 888

📞061 955 999