ក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង ៣:៤១នាទី យោធាថៃបន្ដបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ៣គ្រាប់បន្ថែមទៀតនៅឃុំថ្មដា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតត្រឹមម៉ោង១៥:៤១នាទី យោធាថៃបន្ដបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ៣គ្រាប់បន្ថែមទៀតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានលើកឡើងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៖

– ម៉ោង ១៥:៣០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។

– ម៉ោង ១៥:៣៤នាទី យោធាថៃថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

-ម៉ោង ១៥:៤១នាទី យោធាថៃថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់បន្ថែមទៀត៕