ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍ នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បន្ថែមចំនួន ១គ្រាប់ទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង ៣:៤៤នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកកម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត៕


