ប្រធានាធិបតីអាមេរិ ត្រាំ គំរាមដំឡើងពន្ធគយលើថៃ និងកម្ពុជា បើភាគីទាំងពីរមិនបញ្ឈប់សង្រ្គាម

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសគំរាមដំឡើងពន្ធគយសារជាថ្មីម្តងទៀត ទៅលើថៃនិងកម្ពុជា ប្រសិនបើមិនព្រមត្រឡប់ទៅរកបទឈប់បាញ់ និងនៅតែបន្តសង្រ្គាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយ ដោយសាររព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែតអាមេរិក Wall Street Journal ថាប្រសិនបើថៃ និងកម្ពុជា ធ្វើសង្រ្គាមនឹងគ្នា នោះលោកមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានប៉ុណ្ណោះទេ ហើយលោកនឹងដំឡើងពន្ធគយលើប្រទេសទាំងពីរថែមទៀតផង។ លោកបញ្ជាក់ថា៖«គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។

សូមរម្លឹកថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា រូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃសៅរ៍ ក៏បានជំរុញឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់មួយនៅម៉ោង ១០យប់ កាលពីថ្ងៃសៅរ៍ផងដែរ។

សម្ដេចធិបតីបានបង្ហាញការស្វាគមន៍ការអំពាវនាវរបស់លោក អាន់វ៉ា ក៏ប៉ុន្តែលោក អានុទីន នៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ឡើយចំពោះការអំពាវនាវឱ្យត្រឡប់ទៅរក បទឈប់បាញ់បញ្ចប់ជម្លោះជាមួយកម្ពុជា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ ចំនួន​ជន​ស៊ីវិលកម្ពុជា បាន​ស្លាប់​ពី​ការ​វាយ​ប្រហារ​ដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ បាន​កើន​ដល់ ១២​នាក់​ , រង​របួស ៧៤ នាក់ និងមានជន​ភៀស​សឹក​កើន​ដល់ជាង ៤០ ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ ហ្សាលីន