លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ អត្ថលេខ ១០២៨៩ មានតួនាទីជាស្នងការង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានដាក់លិខិតស្នើសុំលោកឧត្តមសេនីយ៍ទោស្នងការខេត្តបន្ទាយមានជ័យ ក្នុងកម្មវត្ថុ ស្នើសុំដឹកនាំកម្លាំងកងអនុសេនាតូចទី៦ ទិសសមរភូមិមុខ ស្ថិតក្នុងគោលដៅព្រៃចាន់ បង្គោលឡាក់៤៣ ដើម្បីប្រយុទ្ធជាមួយទ័ពសៀម ដែលឈ្លានពានទឹកដីកម្ពុជា។

នេះជាស្មាតី អង់អាចក្លាហានរបស់កងកម្លាំងកម្ពុជា ដែលគួរឲ្យគោរព និងស្ងើចសរសើរចំពោះភាពអង់អាចក្លាហានដើម្បីជាតិមាតុភូមិ។
សូមជម្រាបថា ភូមិព្រៃចាន់ មានចម្ងាយតែប្រមាណ ៨គីឡូម៉ែត្រ ពីភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ បច្ចុប្បន្ន ភូមិនេះជាតំបន់សមភូមិជួរមុខដ៏ក្តៅបំផុតមួយ ដែលយោធាថៃ ព្យាយាមវាយប្រហារទាំងទ័ពថ្មើជើង និងទ័ពអាកាស៕


