អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី បានបើកបង្ហាញមុខពេលទៅដល់ប្រទេសចិន ក្រោយសមត្ថកិច្ចចាប់ខ្លួនបញ្ជូនពីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សារព័ត៌មានចិន នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញមុខ អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលត្រូវចាប់ខ្លួនបានបញ្ជូនទៅដល់ប្រទេសចិន ក្រោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសមត្ថកិច្ចសាធារណរដ្ឋប្រជាមានិតចិន ចាប់ខ្លួនពលរដ្ឋចិន ចំនួន៣នាក់ រួមមាន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ព្រមទាំងឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខៀវ  និងគ្របមុខពណ៌ខ្មៅ លោក ចេន ហ្ស៊ី ត្រូវបានសមត្ថកិច្ចចិនបើកបង្ហាញមុខក្រោយចុះពីលើជើងហោះហើរ China Southernពេលបានទៅដល់ប្រទេសចិនភ្លាមៗ។

គួរបញ្ជាក់ ប្រតិបត្តិការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះ បានធ្វើឡើងបន្ទាប់ពី​សមត្ថកិច្ច​នៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

សូមបញ្ជាក់ផងដែរថា ឈ្មោះ Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ​ដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។

អ្នកជំនួញជនជាតិចិន ដែលធ្លាប់ទទួលបានសញ្ជាតិកម្ពុជា លោក ចេន ហ្ស៊ី ទទួល​បាន​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៦ និងទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០២០៕