រដ្ឋាភិបាលលចិន បានផ្តល់ជំនួយមនុស្សធម៌ផ្នែកទី២ ដល់ប្រទេសកម្ពុជា។ ជំនួយនាលើកនេះ នឹងត្រូវបានប្រើប្រាស់ជាពិសេសដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះបានមកភ្នំពេញ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦។ លោកថា ជំនួយមនុស្សធម៌ផ្នែកទី២របស់រដ្ឋាភិបាលចិនមកកាន់ប្រទេសកម្ពុជាលើកនេះ នឹងត្រូវបានប្រើប្រាស់ជាពិសេសដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន ជួយកាត់បន្ថយភាពលំបាកក្នុងជីវភាពរស់នៅរបស់ពួកគាត់ដែលកំពុងរងផលប៉ះពាល់។

សូមបញ្ជាក់ថា ជំនួយមនុស្សធម៌លើកដំបូងដែលរដ្ឋាភិបាលចិនបានផ្តល់ដល់កម្ពុជា កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ ។ដែលសម្ភារៈជំនួយដំបូងទាំងនោះ រួមមានដូចជា តង់ ភួយ និង អាហារ ជាដើម ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន៕


