ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៦, មន្ទីរពេទ្យអន្តរជាតិអរៀនដាបានប្រារព្ធនូវ ពិធីសម្ភោធជាផ្លូវការ ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ដែលជាផ្នែកថ្មី និងពិសេសបំផុតសម្រាប់ព្យាបាល និងវះកាត់ជូនអ្នកជំងឺនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា! កម្មវិធី នេះបានធ្វើឡើងក្រោមអធិបតីភាពរបស់គណៈគ្រប់គ្រងនៃមន្ទីរពេទ្យអន្ដរជាតិ អរៀនដា និង មន្ទីរពេទ្យអរៀនដាចំការមន ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវ ទាំងអស់ សរុបប្រមាណ ១០០នាក់!

គណៈគ្រប់គ្រងនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា បានថ្លែងថា៖ “ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល មានវេជ្ជបណ្ឌិតឯកទេសមានបទពិសោធន៍ជាច្រើនឆ្នាំ មានសមត្ថភាពខ្ពស់អាចព្យាបាល និងវះកាត់បញ្ហាខួរក្បាលជាច្រើនជូនដល់អ្នកជំងឺ ជាមួយគ្រឿងបរិក្ខារទំនើបៗ និងវេជ្ជបណ្ឌិត បានបញ្ចប់ការសិក្សាឯកទេសមកពីប្រទេសចិន និងវគ្គបណ្ដុះបណ្ដាលមកពីប្រទេសជប៉ុន បទពិសោធន៍ជាង 10ឆ្នាំ លើការវះកាត់ និងពិគ្រោះព្យាបាលអ្នកជំងឺ រហូតទៅដល់ 10,000ករណី!”

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខួរក្បាលផ្សេងៗទៀត កំពុងតែកើនឡើងជាបន្តបន្ទាប់ដែលវាជាកង្វល់សុខភាពមួយដ៏សំខាន់ទូទៅពិភពលោកដែលអាចឈានទៅដល់ការបាត់បង់ជីវិត ប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលា។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្កើតផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលឡើងក្នុងគោលបំណងផ្តល់ការព្យាបាលប្រកបដោយ ប្រសិទ្ធភាពសម្រាប់ប្រជាជននៅក្នុងស្រុកដោយមិនចាំបាច់ចេញទៅក្រៅប្រទេស។
ចំពោះលោកអ្នកដែលមានអាការៈដូចជា ឈឺក្បាល, វិលមុខ, ស្រវាំងភ្នែក (ធ្លាក់ចុះរបកគំហើញ), ហ៊ឹងត្រចៀកឬការស្តាប់ធ្លាក់ចុះ, ធ្លាក់មុខមួយចំហៀង, ពិបាកក្នុងការនិយាយ ឬនិយាយមិនច្បាស់, ទន់មួយចំហៀងខ្លួន, ស្ពឹកមួយចំហៀងខ្លួន, ពិបាកក្នុងការដើរ ឬដើរគ្មានលំនឹង, បាត់បង់ការចងចាំឬការចងចាំចុះខ្សោយ, ឧស្សាហ៍ភន្ធ័ច្រលំ ឬ ងាយវង្វេង, ឧស្សាហ៍ឈ្លក់ក្នុងពេលបរិភោគអាហារ សុទ្ធតែជាអាការៈដែលបង្ហាញថាខួរក្បាលរបស់លោកអ្នកអាចនឹងមានបញ្ហាដែលទៀមទារឲ្យមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានទាន់ពេលវេលា។
ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា មានសេវាកម្មព្យាបាលជំងឺដូចជា៖
- ជំងឺស្ត្រូក
- ជំងឺរលាកស្រោមខួរក្បាល
- ជំងឺកន្ទ្រាក់ឬប្រកាច់
- ជំងឺរលាកសរសៃមុខ
- ជំងឺស្ត្រូកស្ទះសរសៃឈាមខួរក្បាល
- ជំងឺប៉ាគីនសុន
- ជំងឺឈឺក្បាលប្រកាំង
- ជំងឺវិលមុខ
ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក៏មានសេវាកម្មវះកាត់ដូចជា៖
- ដុំសាច់ក្នុងខួរក្បាល
- យកកំណកឈាមកកចេញពីខួរក្បាល
- យកលលាដ៍ក្បាលចេញ
- ដាក់ឆ្អឹងលលាដ៍ក្បាលសិប្បនិម្មិត
- បង្ហូរទឹកដក់ក្នុងខួរក្បាល
- បង្ហូរទឹកដក់ក្នុងខួរក្បាលចូលក្នុងពោះ
- ការសង្កត់សរសៃប្រសាទមុខ
- ឆ្អឹងលលាដ៍បែកបាក់ដោយសារគ្រោះថ្នាក់
- យកខ្ទុះក្នុងខួរក្បាល
- យកកំណកនៅសរសៃឈាមកញ្ចឹងករដែលត្បៀត
- ចោះបង្ហួរឈាមកកក្រោមស្រទាប់ខួរក្បាល
- តសរសៃឈាមខួរក្បាល
- គៀបសរសៃឈាមដែលបែកឬប៉ោង
- កាត់ផ្ដាច់សរសៃឈាមខុសប្រក្រតី
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
























