សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់វិមាន៧មករារបស់ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និង លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំង៣ ព្រមទាំងបានថតរូបអនុស្សាវរីយ៍រួមគ្នា នៅវិមាន៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣ កម្ពុជា-វៀតណាម-ឡាវ សម្រាប់ ឆ្នាំ២០២៦ ក៏មានការអញ្ជើញចូលរួមពីអគ្គលេខាធិការបក្សទាំងបីរូប ព្រមទាំងមានការចូលរួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភាកម្ពុជា វៀតណាម ឡាវ ឥស្សរជនរបស់គណបក្សមួយចំនួនទៀតផងដែរ។
គួរឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាមផងដែរ៕








