ផ្សារសហគមន៍ ខេម៉លព្រែកត្នោត អភិវឌ្ឍដោយក្រុមហ៊ុនអឺបេនលែនបានសម្ពោធបើកដំណើរការជាផ្លូវការនិងត្រៀមខ្លួនក្លាយជាទីតាំងជួបជុំដ៏សំខាន់ថ្មីមួយនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ 

សង្គម​ និង​សេដ្ឋកិច្ច

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត គឺជាគម្រោងដ៏ពិសេសថ្មីមួយទៀតរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកឈានមុខគេ និងមានបទពិសោធន៍ក្នុងការបង្កើតទីតាំងសហគមន៍សម្រាប់ការរស់នៅ ការធ្វើការ និងការកម្សាន្តប្រកបដោយផាសុកភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាព្រឹកថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2026 ក្រុមហ៊ុន អឺបេនលែន (Urbanland) បានរៀបចំពិធីសម្ពោធបើកដំណើរការផ្លូវការរបស់ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត ដែលជាភាពជោគជ័យថ្មីមួយក្នុងការនាំមកនូវបទពិសោធន៍នៃការរស់នៅ ការទិញទំនិញ និងការបង្កើតទំនាក់ទំនងកាន់តែប្រសើរក្នុងសហគមន៍។ ទីតាំងផ្សារស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 2 ជាប់នឹងច្រកចេញចូលបុរីចន្ទគីរី 1 មានចម្ងាយត្រឹមតែ 4 នាទីប៉ុណ្ណោះពីរង្វល់មូលគួរស្រូវ និង 5 នាទីពីស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ដែលអាចបម្រើតម្រូវការរបស់ម្ចាស់ផ្ទះបុរីចន្ទគីរី 1 និងបុរីចន្ទគីរី 2 ក៏ដូចជាប្រជាជនរស់នៅក្នុងសហគមន៍ជុំវិញ។ សូមបញ្ជាក់ផងដែរថាផ្សារសហគមន៍ថ្មីនេះ បានចាប់ផ្តើមបើកដំណើរការសាកល្បងកាលពីថ្ងៃទី 16 ខែមករា ឆ្នាំ 2025 ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឍគម្រោងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។  

ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត បានស្វាគមន៍ដៃគូសហការជាច្រើនដូចជាហាងម្ហូបអាហារ ភេសជ្ជៈ ហាងទំនិញ និងសេវាកម្មផ្សេងៗ រួមមាន៖ ហាងកាហ្វេ BROWN Coffee & Bakery ផ្សារទំនើប Lucky Supermarket ភោជនីយដ្ឋានស៊ុបចិន Kungku Kitchen ក្លឹបហាត់ប្រាណ Fitology Gym & Fitness ហាងមាន់បំពង Lucky Chicken ហាង​ Snow Yogurt ហាងភេសជ្ជៈ​ D’Yogurt Bar ហាងការ៉េម Mixue​ ភោជនីយដ្ឋាន ពូបុត្រ និងការិយាល័យលក់បុរីចន្ទគីរី ដែលបង្កើតជាគោលដៅជួបជុំដ៏រស់រវើកសម្រាប់ការរស់នៅពេញលេញ និងកាន់តែងាយស្រួលរបស់សហគមន៍។ 

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន (Urbanland) បានមានប្រសាសន៍ថា៖ “ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោតបានបង្ហាញពីទស្សនវិស័យដែលជឿជាក់ថា ផ្សារសហគមន៍មិនត្រឹមតែជាគោលដៅទិញទំនិញតែប៉ុណ្ណោះទេ ប៉ុន្តែជាទីតាំងជួបជុំដ៏ជិតស្និទ្ធមួយសម្រាប់ប្រជាជនខ្មែរ រចនាដើម្បីផ្សារភ្ជាប់មនុស្សគ្រប់រូប សម្រួលដល់ជីវិតប្រចាំថ្ងៃ និងពង្រឹងការលូតលាស់របស់សហគមន៍ជុំវិញផងដែរ។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ផ្តោតយ៉ាងសំខាន់ទៅលើគុណភាព និងផាសុកភាព ដោយមានគោលបំណងចម្បងក្នុងការបម្រើដល់តម្រូវការអ្នករស់នៅក្នុងរយៈពេលយូរអង្វែង ដូច្នេះហើយផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត គឺជាជំហានដ៏សំខាន់ និងរឹងមាំមួយរបស់យើងក្នុងការសម្រេចគោលដៅនេះ។” 

ក្នុងពិធីសម្ពោធបើកដំណើរការផ្លូវការនេះដែរ អតិថិជនអាចនាំក្រុមគ្រួសារ និងមិត្តភក្តិមករីករាយកម្សាន្ត ពិសារអាហារ ទិញទំនិញ និងសម្រាកលម្ហែកាយក្នុងបរិយាកាសបៃតងស្រស់បំព្រង ស្ថិតលើផ្ទៃដីជាង 8,000 ម៉ែត្រការ៉េ រចនាបែបបើកចំហអមដោយសួនធម្មជាតិ Courtyard រួមទាំងកន្លែងលេងសម្រាប់កុមារ និងទីធ្លាធំទូលាយសម្រាប់ការជួបជុំជាមួយសកម្មភាពសប្បាយៗផ្សេងៗ។  

បន្ទាប់ពីភាពជោគជ័យនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង ដែលជាផ្សារទំនើបសហគមន៍ដំបូងគេរបស់ក្រុមហ៊ុន​​​ អឺបេនលែន (Urbanland) ដោយបច្ចុប្បន្នបានទទួលស្វាគមន៍ភ្ញៀវប្រមាណ 6,300 នាក់ក្នុងមួយថ្ងៃ ជាមួយហាងទំនិញល្បីៗ និងហាងម្ហូបអាហារជាច្រើនចំនួនជាង 40 សម្រាប់សហគមន៍តំបន់ វេង ស្រេង ក្រុមហ៊ុន អឺបេនលែន ក៏នឹងបន្តនាំមកនូវបទពិសោធន៍ថ្មីប្លែកតាមរយៈ ផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោត ដើម្បីបម្រើដល់សហគមន៍ជុំវិញតំបន់ព្រែកត្នោតផងដែរ។ 

អំពីក្រុមហ៊ុន អឺបេនលែន (Urbanland) 

ក្រុមហ៊ុន​ អឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យក្នុងស្រុកឈានមុខគេមួយ បានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែងប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីបម្រើដល់មនុស្សគ្រប់រូបអាចរស់នៅ  ធ្វើការ និងកម្សាន្តប្រកបដោយផាសុកភាព។ គ្រប់គម្រោងទាំងអស់ត្រូវបានរចនាផ្អែកទៅលើគុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់ ដោយក្រុមហ៊ុន អឺបេនលែន ជឿជាក់ថាការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅឱ្យកាន់តែប្រសើរ និងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ 

Grand Opening of K Mall Prek Thnoat Marks a New Milestone  

in Community Retail in Southern Phnom Penh 

K Mall Prek Thnoat is the latest milestone project by Urbanland, a leading home-grown real estate developer renowned for creating people-centric communities. Designed as a vibrant community mall set within a lush green environment, K Mall Prek Thnoat offers a welcoming destination for borey residents, surrounding communities, and travelers on the southern side of Phnom Penh. 

Urbanland officially celebrated the grand opening of K Mall Prek Thnoat on 07 February 2026, marking the launch of another achievement for community’s retail development that brings together lifestyle, convenience, and social connection.​​ Located along National Road 2, adjacent to the entrance of Borey Chankiri 1 and only 4 minutes from Kour Srov Roudabout, 5 minutes from the twin flyovers, K Mall Prek Thnoat is well positioned to serve the growing residential communities in the area. The mall commenced its soft opening on 16 January 2026, inforcing Urbanland’s commitment to the quality development and delivery on promise. 

K Mall Prek Thnoat proudly welcomes a diverse mix of tenants across food, beverage, retail, and wellness categories. Notable brands include BROWN Coffee and Bakery, Lucky Supermarket, Kungfu Kitchen, Lucky Chicken, Snow Yogurt, D Yogurt Bar, Mixue, Hea Bot​ restaurant, and Fitology Gym & Fitness, offering a well-rounded lifestyle destination for the community. 

Mr. Hok Kang, CEO of Urbanland, expressed his thoughts, “K Mall Prek Thnoat reflects Urbanland’s belief that a mall should be more than a retail destination. It is a shared space designed to bring people together, support everyday life, and strengthen the surrounding community. At Urbanland, our focus is not only on what we build today, but on how our developments continue to serve communities for years to come. K Mall Prek Thnoat is a strong step forward in that commitment.” 

With the mall now officially open, families and friends are invited to enjoy a comfortable and engaging shopping experience in a thoughtfully designed environment that caters to daily needs and leisure activities. Spanning over 8,000 square meters, K Mall Prek Thnoat features an open-air concept centered around a spacious courtyard that serves as a communal gathering space. The design includes a children’s playground, abundant greenery with eye-catching architecture, and modern facilities. This community-focused mall is envisioned as a lively social hub that encourages interaction, relaxation, and connection, while offering convenient access for commuters traveling along National Road 2. 

Building on the success of K Mall Veng Sreng, Urbanland’s first community mall—which currently attracts approximately 6,300 visitors daily and hosts over 40 local and international retail, food, and beverage brands—Urbanland continues to expand its retail footprint with K Mall Prek Thnoat. 

About Urbanland 

Urbanland is a Cambodian real estate developer, creating inspirational spaces for people to live, work and play in, with absolute attention to quality, durability, and craftsmanship. Founded in 2013 by architect Hok Kang, Urbanland believes that putting people at the heart of every project enriches people’s quality of life and transform the way people live in Cambodia, one community at a time.