ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) និងសាលា ប៊ែលធី អន្តរជាតិ (BELTEI International School) លើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ជូនដល់អតិថិជននៃក្រុមហ៊ុនទាំងពីរ! 

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​ លើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។ ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ។ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការល្អ ដោយផ្តល់នូវការសម្របសម្រួល និងអត្ថប្រយោជន៍បន្ថែមទៅវិញទៅមក ជូនដល់អតិថិជន នៃក្រុមហ៊ុនទាំងពីរ ដែលរួមមានជាអាទិ៍៖ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

(១) ផ្តល់ជូនអតិថិជនគ្រប់គម្រោងបុរីអ័រគីដេទាំងអស់នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នូវអាហារូបករណ៍ ឬការបញ្ចុះតម្លៃរហូតដល់ ២0% សម្រាប់ការសិក្សានៅសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខាអ័រគីដេ៦អា) ស្ថិតនៅក្នុងបុរី Orkide The Botanic City នេះផ្ទាល់ និងសាលា ប៊ែលធី អន្តរជាតិទី៣២ (សាខាក្រាំងធ្នង់)  ដែលជាសាខាដែលនៅកៀកនឹងគម្រោងអ័រគីដេដឹពោធិ៍ចិនតុង។ ដែលការផ្តល់ជូននេះមានរយៈពេលវែងរហូតដល់ទៅ ៥ឆ្នាំសិក្សា។ និង​

(២) ផ្តល់ជូនអ្នកអាណាព្យាបាលសិស្ស ឬបុគ្គលិករបស់សាលា ប៊ែលធី អន្តរជាតិទាំងអស់ នូវការបញ្ចុះតម្លៃពិសេសបន្ថែម ទៅលើការទិញផ្ទះ ឬបន្ទប់ខុនដូ ពីគ្រប់គម្រោងនៃក្រុមហ៊ុន Orkide Development។​ រាល់លក្ខខណ្ឌនានាត្រូវបានអនុវត្ត។ 

ថ្លែងក្នុងពិធីខាងលើ លោក គ្រួច សុភក្ត្រា បានគូសបញ្ជាក់ថា រាល់គម្រោងបុរីអ័រគីដេទាំងអស់ មិនត្រឹមតែផ្តល់ជូននូវលំនៅដ្ឋានសម្រាប់រស់នៅប៉ុណ្ណោះទេ យើងក៏ផ្តល់ជូននូវសហគមន៍មួយប្រកបដោយផាសុកភាព សុវត្ថិភាព និងសុខដុមរមនា។  ជាក់ស្តែងនៅគម្រោង The Botanic City នេះផ្ទាល់ យើងនៅតែបន្តអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា៖ មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប (The Botanic Sport Complex) ដ៏ធំផ្តាច់គេ ដែលយើងទើបតែបុកគ្រឹះសាងសង់កាលពីពេលថ្មីៗនេះ ដែលផ្តល់ជូននូវកីឡាចម្រុះ និងជាទីកន្លែងលំហែកម្សាន្តដ៏សម្បូរបែប។ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយ បទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជា។​ គ្រប់គម្រោងរបស់អ័រគីដេ ត្រូវបានសាងសង់ឡើងប្រកបដោយ ការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងពីក្រុមវិស្វករជំនាញ ដោយធានាបាននូវគុណភាពសំណង់ ប្រណីតភាព សោភណភាព និងស្ថាបត្យកម្មទំនើប។ គម្រោងនីមួយៗ ហ៊ុមព័ទ្ធទៅដោយបរិយាកាសធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លឹបហាត់ប្រាណ និងបឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូលត្រូវមានការយាមការដោយក្រុមសន្តិសុខបុរីពេញ២៤ម៉ោងក្នុងមួយថ្ងៃ។

ក្នុងឱកាសដ៏វិសេសនេះដែរ ឯកឧត្តម លី ប៊ុនឆៃ ក៏បានមានប្រសាសន៍ថា សាលា ប៊ែលធី អន្តរជាតិ មាន ៣៣ ទីតាំង និងកម្មវិធីសិក្សា ៥ធំៗ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ។ ក្នុងនោះ សាលាទទួលបាន ISO 9001:2008 និង ISO 9001:2015 កម្រិតជាតិពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស និងស្ថានប័ន AXE Register នៃសហភាពអឺរ៉ុប ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ (BELTEI Standard) ដែលមានគំរូឯកភាពគ្នាតែមួយសម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជាស្តង់ដារអគារ បន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ ព្រមទាំងគុណវុឌ្ឍគ្រូបង្រៀន។ កាលបរិច្ឆេទប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Midterm Test) ប្រចាំឆមាស (Semester Exam) បទបញ្ជាផ្ទៃក្នុង សេចក្ដីណែនាំ និងលិខិតបទដ្ឋានផ្សេងៗរួមមាន កាលបរិច្ឆេទបើកបវេសនកាលកម្មវិធីសិក្សាចំណេះទូទៅ វគ្គថ្មីកម្មវិធីភាសាអង់គ្លេសទូទៅ កម្មវិធីសិក្សា២ភាសា (ភាសាអង់គ្លេស-ចិន) កម្មវិធីភាសាចិនទូទៅ កម្មវិធីអភិវឌ្ឍបញ្ញា IMA តម្លៃសិក្សា ព្រមទាំងឯកសារផ្សេងៗ គឺអនុវត្តតាមស្តង់ដារតែមួយ ស្របតាមគោលនយោបាយដឹកនាំរបស់ថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប ដែលបានដាក់ចុះ។

គម្រោង Orkide The Botanic City ជាសហគមន៍រស់នៅដ៏ធំមួយ ស្ថិតលើផ្ទៃដីសរុបជាង ២០០ ហិចតា   អមដោយទន្លេសងខាងធំៗពីរគឺ ទន្លេសាប និងទន្លេមេគង្គ ដែលផ្តល់នូវបរិយាកាសត្រជាក់ និងស្រស់ស្រាយ។ គម្រោងនេះត្រូវបានបែងចែកជាច្រើនផ្នែកទៀតរួមមាន៖ The Greenery, The Evergreen, The Garden, The Green Tree, Town Avenue, និងផ្នែក The Palace និង​សួនច្បារបៃតង អមដោយបឹងសិប្បនិម្មិតដ៏ធំផងដែរ។ នេះជាគម្រោងដ៏មានសក្តានុពល​ ស្អាតដាច់គេ​ ធំជាងគេ​នៅក្នុងតំបន់​ ដែលភ្ជាប់ជាមួយនឹងផ្លូវសាធា រណៈសំខាន់ៗជាច្រើនខ្សែរួមមាន៖ មហាវិថីស៊ូកាណូ មហាវិថីឈ្នះៗ មហាវិថីអាលីអាឡាតាស និងផ្លូវជាតិលេខ៦អា ព្រមទាំងភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណប OCIC និងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។ ជាពិសេស​គម្រោង Orkide The Botanic City ក៏ជាគម្រោងបុរីតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវសួនច្បារធំទូលាយ និងសម្បូរបែប ផ្លូវដាច់ដោយឡែកសម្រាប់ជិះកង់ ដែលជាក្តីប្រាថ្នានៃការរស់នៅសម្រាប់គ្រួសារទំនើប ​និងបច្ចុប្បន្ន មានប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោង ប្រមាណជាង ៣០០០គ្រួសារ។

ជាចុងបញ្ចប់ លោក គ្រួច សុភក្ត្រា និងឯកឧត្តម លី ប៊ុនឆៃ បានប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនទាំងពីរបំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សារណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កាជូនអតិថិជនរបស់ខ្លួន។ 

ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា Orkide Development ក៏មានការផ្តល់ជូននូវលក្ខខណ្ឌពិសេសៗ ជូនអតិថិជនគឺ ការទូទាត់ដោយឥតការប្រាក់រហូតដល់៣៦ខែ​ ព្រមទាំងសហការជា​មួយធនាគា​ដែរមានអត្រាការប្រាក់ទាបត្រឹមតែ 6.2%ក្នុងមួយឆ្នាំរយៈពេលដល់ទៅ២០ឆ្នាំ និងការផ្តល់ជូនកាដូ iPhone 17 Pro Max រាល់ការទិញគម្រោងណាមួយរបស់បុរី ការផ្តល់ជូននេះរហូតដល់ ថ្ងៃទី28 កុម្ភៈ ២០២៦។ 

សម្រាប់ពត៌មានលំអិតទំនាក់ទំនង ទូរសព្ទលេខ 098 733 333​ ឬហ្វេសបុក ៖ https://www.facebook.com/orkide.development ​