សម្តេចធិបតី៖ កម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញយ៉ាងសកម្មជាមួយប្រទេសជាដៃគូ និង FBI

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញជាមួយប្រទេសជាដៃគូ និងកំពុងមានចំណាត់ការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះយ៉ាងសកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ទូរទស្សន៍ FOX News ពីសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអ៉ិនធឺណិត កម្ពុជាបង្កើនអន្តរកម្មជាមួយដៃគូរបស់យើងជាពិសេស FBI អាមេរិក បានធ្វើការជាមួយភ្នាក់ងារគណៈកម្មាធិការ និងនគរបាលជាតិ របស់យើងផងដែរ ដោយធ្វើការរួមគ្នាលើឧក្រិដ្ឋកម្ម ឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត។ ដូច្នេះនេះគឺជាភាពជោគជ័យកាន់តែខ្លាំងឡើង។

សម្តេចធិបតី បន្តថា ថ្មីៗនេះយើងបានបង្ក្រាបករណីធំមួយ ដែលពាក់ព័ន្ធនឹងឧកញ៉ាដែលមានឥទ្ធិពលម្នាក់ ដោយយើងបានចាប់ខ្លួនគាត់ ហើយយើងបានបិទបរិវេណធំមួយ។ តាម សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ថា ចំណាត់ការនេះ បង្ហាញកាន់តែច្បាស់ពីភាពជោគជ័យនៃប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញរបស់កម្ពុជា។

សូមជម្រាប់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិកបែបនេះ ក្នុងឱកាសដែលសម្តេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ ហ្សាលីន