ធ្លាប់ត្រូវមន្ទីរពេទ្យក្នុងស្រុក«ឲ្យត្រឡប់ទៅផ្ទះវិញ​ ដោយសារអស់វិធីជួយសង្គ្រោះ» លោកយាយ ​វ័យ៧៧ម្នាក់ បានជាសះស្បើយយ៉ាងអស្ចារ្យនៅ មន្ទីរពេទ្យFV

សង្គម​ និង​សេដ្ឋកិច្ច

(វៀតណាម)៖ លោកយាយ​វ័យ៧៧ឆ្នាំម្នាក់ ដែលជនជាតិកម្ពុជា ធ្លាប់ត្រូវបានមន្ទីរពេទ្យក្នុងស្រុកប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញដោយសារតែ «អស់វិធីជួយសង្គ្រោះ» តែជាសំណាងល្អ លោកយាយបានជាសះស្បើយយ៉ាងអស្ចារ្យ បន្ទាប់ពីទៅស្វែងរកការព្យាបាលនៅ មន្ទីរពេទ្យFV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកយាយ H.S ​បានរងទុក្ខដោយសារដំបៅគ្រែពេញរាងកាយ មានកន្លែងខ្លះជ្រៅដល់ឆ្អឹងលេចចេញមក។ ដោយគិតថា «មានជីវិត មានសង្ឃឹម» ក្រុមគ្រួសារបាននាំគាត់ទៅមន្ទីរពេទ្យ FV ដោយនៅទីនេះ វេជ្ជបណ្ឌិតមានជំនាញជាច្រើនធ្វើការរួមគ្នា ​ ធ្វើឱ្យអ្នកជំងឺបានជាសះស្បើយឡើងវិញក្នុងរយៈពេល១៦៧ ថ្ងៃ និងអាចដើរបានឡើងវិញ។

លោកយាយ H.S  ត្រូវបាន​រថយន្តសង្គ្រោះបន្ទាន់ដឹកមកពីប្រទេសកម្ពុជា​ ដើម្បីស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ FV។ នៅលើរទេះរុញអ្នកជំងឺ លោកយាយ H.S. បានដេកស្ងៀម រាងកាយទាំងមូលពោរពេញដោយដំបៅ និងការឆ្លងមេរោគធ្ងន់ធ្ងរ។ ជាពិសេស ដំបៅធំនៅតំបន់ឆ្អឹង coccyx មានជម្រៅខ្លាំង រហូតដល់ឆ្អឹងលេចចេញមក។

នៅស្រុក មន្ទីរពេទ្យ បានណែនាំក្រុមគ្រួសារ «នាំគាត់ទៅផ្ទះដើម្បីរៀបចំបុណ្យសព»។ ប៉ុន្តែកូនៗរបស់គាត់មិនអាចទ្រាំទ្រនឹងឃើញម្តាយរបស់ពួកគេទទួលមរណភាពដោយការឈឺចាប់នោះឡើយ ដូច្នេះពួកគេបានសម្រេចចិត្តទៅ FV ដែលជាពន្លឺចុងក្រោយនៃក្តីសង្ឃឹមរបស់ពួកគេ។

លោកវេជ្ជបណ្ឌិតឯកទេសII ត្រឿង ហ្វាង វិញ ឃៀម​ នាយកដ្ឋានផ្នែករបួសសារ៉េឆ្អឹង នៃមន្ទីរពេទ្យ FV បានចែករំលែកថា លោកយាយ H.S បានប្រយុទ្ធប្រឆាំងនឹងជំងឺ Alzheimer អស់រយៈពេលជាច្រើនឆ្នាំមកហើយ ​រាងកាយរបស់គាត់អស់កម្លាំងដោយសារកង្វះអាហារូបត្ថម្ភ បូករួមទាំងជំងឺរលាកសួតដែលកើតឡើងវិញជាញឹកញាប់។ អ្នកជំងឺដេកនៅមួយកន្លែង មិនអាចថែរក្សាអនាម័យផ្ទាល់ខ្លួន និងមិនត្រូវបានបង្វែរខ្លួនជាប្រចាំ បានបណ្តាលឱ្យដំបៅកាន់តែជ្រៅ និងការឆ្លងមេរោគរាលដាលពាសពេញរាងកាយ។

វេជ្ជបណ្ឌិតឯកទេសII ត្រឿង ហ្វាង វិញ ឃៀម– នាយកដ្ឋានផ្នែករបួសសារ៉េឆ្អឹងមន្ទីរពេទ្យ FV

មៗនោះ គ្រូពេទ្យ និងគិលានុបដ្ឋាយិកា FV បានចូលប្រយុទ្ធជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺវ័យចំណាស់រូបនេះ ដោយបានលាងរបួស ប្តូរបង់រុំជាប្រចាំ ប្រើប្រាស់ម៉ាស៊ីន VAC (ម៉ាស៊ីនបឺតសម្ពាធអវិជ្ជមាន) ដើម្បីបង្ហូរខ្ទុះ និងក្នុងពេលជាមួយគ្នានេះ ផ្តល់របបអាហារូបត្ថម្ភឯកទេស ដើម្បីជួយអ្នកជំងឺឱ្យបង្កើនភាពធន់យ៉ាងឆាប់រហ័ស។

នៅពេលដែលលោកយាយមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការវះកាត់ ក្រុមវះកាត់ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃៀម បានធ្វើការវះកាត់ខ្នាតតូចដើម្បីយកជាលិកាងាប់ចេញ ហើយបានប្រើស្បែកមួយដុំពីគូទដែលមានសុខភាពល្អដើម្បី«ប៉ះ» ដំបៅធំៗនៅលើឆ្អឹង coccyx ។ បន្ទាប់មក លោកយាយបានទទួលការព្យាបាលដោយចលនា ដើម្បីស្តារមុខងារចលនាឡើងវិញបន្តិចម្តងៗ។

លោកវេជ្ជបណ្ឌិត ត្រឿង ហ្វាង វិញ ឃៀម ធ្វើការវះកាត់ប្តូរស្បែកជូនអ្នកជំងឺដំបៅគ្រែ។

*១៦៧ ថ្ងៃនៃការជាសះស្បើយដ៏អស្ចារ្យ ក្រោយការវះកាត់

អ្នកជំងឺត្រូវបានទទួលការថែទាំស្តារឡើងវិញរយៈពេលជាច្រើនខែ។ ​លោកយាយ H.S ត្រូវបាន​ទទួលការថែទាំ​យ៉ាងដិតដល់ ចាប់ពីការជួយសម្អាតអនាម័យផ្ទាល់ខ្លួន បញ្ចុកចំណី និងការព្យាបាលដោយចលនាជាមួយអ្នកឯកទេស ព្រមទាំងការនាំលោកយាយចេញហាលថ្ងៃលើរទេះរុញ។

អ្នកស្រី ហ្វាងធីហាយវឹន ប្រធានគិលានុបដ្ឋាយិកានៃផ្នែកវះកាត់ បានចែករំលែកបញ្ហាប្រឈមនៃការថែទាំលោកយាយ H.S ​ដែលជាអ្នកជំងឺ Alzheimer ដែលមិនអាចនិយាយភាសាវៀតណាមបាន។ លោកយាយ​តែងតែធុញទ្រាំ ទាញ​បំពង់ និង​សឺរាំង​ចេញពី​ខ្លួន។ លោកស្រីលើកឡើងបន្ថែមថា«យើង​តែងតែ​ប្រុងប្រយ័ត្ន​ដើម្បី​កុំឲ្យ​លោកយាយ​​ធ្វើ​​ខ្លួនឯង​រងរបួស»​។

ក្នុងអំឡុងពេលនៃដំណើរការថែទាំអ្នកជំងឺ គិលានុបដ្ឋាយិកានៃនាយកដ្ឋានវះកាត់ ចូលចិត្តលោកយាយ ដោយសារ​គាត់ស្លូតបូត និងគួរឱ្យស្រលាញ់។ ទាំងអស់គ្នា​និយាយ​ជាមួយ​លោកយាយ លោកយាយ​ស្តាប់ ហើយ​ញញឹម​យ៉ាង​ស្រទន់។ បន្ទាប់​ពី​បញ្ជូនលោកយាយ​មក​មន្ទីរពេទ្យ សាច់ញាតិ​របស់​លោកយាយ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ស្ងប់​ចិត្ត។

 អ្នកស្រី វឹន បាន​រៀបរាប់ថា«យើង​ចាត់​ទុក​គាត់​ជា​ជីដូន​របស់​យើង​ដោយ​ស្មោះ​​ត្រង់»

*«FV ដូចជាផ្ទះទីពីររបស់យើង

 វេជ្ជបណ្ឌិតមកពីជំនាញជាច្រើននៅ FV បានធ្វើការរួមគ្នាដើម្បីជួយអ្នកជំងឺឱ្យយកឈ្នះលើស្ថានភាពគ្រោះថ្នាក់ និងជាសះស្បើយបន្តិចម្តងៗ។ ពីការដេកមួយកន្លែងដោយមានដំបៅពេញខ្លួន លោកយាយ S. អាចក្រោកឈរ និងដើរបានធម្មតា។ នៅពេលដែលលោកយាយ S. ​មានសុខភាពល្អគ្រប់គ្រាន់ដើម្បីចេញពីមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់បានស្នើសុំឱ្យគាត់នៅ FV រហូតដល់គាត់បានជាសះស្បើយពេញលេញ ពួកគេយល់ថាក្រុមគ្រួសារមិនអាចមើលថែម្តាយរបស់ពួកគេល្អដូចជាក្រុមគិលានុបដ្ឋាយិកានៅទីនេះបានទេ។

នៅថ្ងៃខួបកំណើតគម្រប់ ៧៧ ឆ្នាំ លោកយាយ S. ​បានទទួលពិធីជប់លៀងខួបកំណើតពីគិលានុបដ្ឋាយិកានៅ FV ក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់។ លោកយាយបានផ្លុំទៀនលើនំខេកឱ្យរលត់ ញញឹមយ៉ាងស្រស់ ហើយសម្លឹងមើលមុខដែលធ្លាប់ស្គាល់របស់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា។ ពេលនោះធ្វើឱ្យក្រុមគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ខួបកំណើតគម្រប់ ៧៧ ឆ្នាំរបស់លោកយាយ S ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅដោយគិលានុបដ្ឋាយិកាក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ FV។

ថ្ងៃដែលត្រូវបានចេញពីមន្ទីរពេទ្យ លោកយាយ S. បានជាសះស្បើយឡើងវិញដោយមានសុខភាពល្អ និងមានសម្បុរស្បែកស្រស់ស្រាយ។ សម្លឹងមើលក្រុមគ្រូពេទ្យដែលកំពុងនិយាយលា គាត់ញញឹមហើយគ្រវីដៃលា «Bye bye »។ នៅ​ពេល​នោះ កូនស្រី​របស់​គាត់​បាន​ស្រក់​ទឹកភ្នែក​ដោយ​អារម្មណ៍​ក្ដុកក្ដួល និងបាននិយាយថា«សូមអរគុណដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យដែលបានមើលថែម្តាយរបស់ខ្ញុំយ៉ាងល្អ។ ខ្ញុំមានអារម្មណ៍ថា FV គឺជាផ្ទះទីពីររបស់ពួកខ្ញុំ។ ចេញពីបេះដូងខ្ញុំ ខ្ញុំស្រឡាញ់ និងគោរពមនុស្សគ្រប់គ្នា»។

បុគ្គលិកពេទ្យរបស់ FV បានលាលោកយាយ S. ទៅប្រទេសវិញ។

វេជ្ជបណ្ឌិត ឃៀម ​ គ្រូពេទ្យព្យាបាលឱ្យលោកយាយ S. បានបញ្ជាក់ថា ការព្យាបាលដំបៅគ្រែចំពោះមនុស្សចាស់គឺពិបាកខ្លាំងណាស់ ហើយដើម្បីទទួលបានជោគជ័យតម្រូវឱ្យមានការសម្របសម្រួលពហុជំនាញ ​ចាប់ពីវេជ្ជសាស្ត្រផ្ទៃក្នុង ការវះកាត់ ការព្យាបាលដោយចលនា និងអាហារូបត្ថម្ភ។  ​ការជាសះស្បើយដ៏អស្ចារ្យរបស់លោកយាយ S. បានទទួលការចូលរួមចំណែក យ៉ាងសំខាន់ពីក្រុមគិលានុបដ្ឋាយិកានៃនាយកដ្ឋានវះកាត់ FV ដែលបាននៅក្បែរគាត់ 24/7 រយៈពេលកន្លះឆ្នាំ – អ្នកដែលបានមើលថែលោកយាយមិនត្រឹមតែដោយការទទួលខុសត្រូវរបស់បុគ្គលិកពេទ្យប៉ុណ្ណោះទេ ថែមទាំងដូចជាសាច់ញាតិរបស់ពួកគេផ្ទាល់ផងដែរ។

ដើម្បីណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងរបស់មន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ (+855) 23 211 777 ឬខ្សែរទូរស័ព្ទ (+855) 89 999 345