ក្រោមផ្តល់បទសម្ភាសន៍ដល់សបណ្តាញសារពត៌មានអន្តរជាតិល្បីៗរបស់ពិភពលោក ដូចជា Fox News របស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារសារព័ត៌មានReuters ពីស្ថានសកម្មភាពឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពទឹកដីកម្ពុជានៅឯសហរដ្ឋអាមេរិករួចមក។ បច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយបណ្តារអង្គការអន្តរជាតិ មេដឹកនាំ និងសមភាគីបរទេសផ្សេងទៀតផងដែរ។

មេដឹកនាំស្ថាប័នអន្តរជាតិ និងសមភាគីបរទេសផ្សេងៗដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបពិភាក្សាការងារជាបន្តបន្ទាប់នៅឯប្រទេសស្វីស នោះរួមមាន៖ លោកស្រី Annalena Baerbock ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០,លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ,លោក José Ramos-Horta ប្រធានាធិបតី ប្រទេសទីម័រឡេស្តេ,លោក Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស,និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
តាមរយៈជំនួបនេះ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការគាំទ្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំ និងសមភាគីបរទេសផ្សេងទៀត នៅសហរដ្ឋអាម៉េរិក និងប្រទេសស្វីស ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា‑ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន ដោយប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង រស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំងដោយខុសច្បាប់៕អត្ថបទ៖ ហ្សាលីន





