ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក កើនជាង១២%

សង្គម​ និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ សម្រាប់ការនាំចេញសរុបមាន ចំនួនប្រមាណ ៣០ ០២១លានដុល្លារអាម៉េរិក កើនឡើង ១២,២២% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ កាលពីថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០២៦។

របាយការណ៍ បានបង្ហាញបន្តថា ក្នុងឆ្នាំ២០២៥  ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា សម្រេចបានប្រមាណ ៣០ ០២១លានដុល្លារអាម៉េរិក (កើនឡើង ១២,២២% បើធៀបឆ្នាំ២០២៤ ប្រមាណ ២៦ ៧៥២លានដុល្លារអាម៉េរិក) ខណៈដែលការនាំចូលសរុបមានចំនួនប្រមាណជា ៣៥ ៤១៩លាន ដុល្លារអាម៉េរិក (កើនឡើង ១៣.៣៥% បើធៀបឆ្នាំ២០២៤ ប្រមាណ ៣១ ២៤៧លានដុល្លារអាម៉េរិក)។

បន្ថែមពីនេះ របាយការណ៍ខាងលើ បានបញ្ជាក់បន្ថែមទៀតថា យោងតាមស្ថិតិទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហរដ្ឋអាមេរិកនៅតែជាទីផ្សារ នាំចេញធំជាងគេរបស់កម្ពុជា បន្ទាប់មកមានវៀតណាម ជប៉ុន ចិន កាណាដា និងអេស្ប៉ាញ ដែលសុទ្ធសឹង តែជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ រីឯការនាំចូលរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ មានប្រទេស ចិន វៀតណាម ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី ជាដើម៕ អត្ថបទ៖ ហ្សាលីន