សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងប្រពៃណីខ្មែរ ថ្វាយដល់វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលបានបញ្ជូនពីប្រទេសអង់គ្លេសមកកម្ពុជាវិញ ដែលបានរៀបចំឡើងក្នុងសារមន្ទីរជាតិ នារសៀលថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងពិធីនេះ យើងឃើញមានឥស្សរជនជាន់ខ្ពស់ អ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូប បានអញ្ជើញអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយនៅក្នុងនោះរួមមានអ្នកឧកញ៉ា គៀន ស្រីនាង ទ្រីភាពផងដែរ។
គួររំលឹកផងដែរថា ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាច់ហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។
វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។ អស់ជាច្រើនទសវត្សរ៍កន្លងមក រតនវត្ថុជាច្រើនបានឃ្លាត ចាកឆ្ងាយពីមាតុភូមិក្នុងអំឡុងពេលសង្គ្រាម និងចលាចលក្នុងប្រទេស។ ការវិលត្រឡប់មកវិញនៃរតនវត្ថុទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់មរតកវប្បធម៌របស់ខ្លួន និងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សកលលោកថា ប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ៕




