លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើង១១ចំណុចដើម្បីលើកកម្ពស់ភាពរឹងមាំរបស់ជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិត្យសភាកម្ពុជា​ នាថ្ងៃទី៤ ខែមីនានេះ បានលើកឡើង១១ចំណុច ត្រូវតែរួមគ្នាជាធ្លុងមួយរវាង រដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និង ប្រជាពលរដ្ឋកម្ពុជា ដើម្បីលើកកម្ពស់ភាពរឹងមាំរបស់ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណុចទាំង១១ដែលត្រូវរួមគ្នានោះគឺ ១) ចូលរួមរៀបចំច្បាប់គត្តិយុត្តឱ្យបានល្អ អាចអនុវត្តបាន ២) ចូលរួមគោរពច្បាប់ឱ្យបានល្អ ៣) ត្រូវបានការពារដោយច្បាប់ស្មើៗគ្នា ៤) ចូលរួមកែទម្រង់ គឺធ្វើឱ្យប្រសើរជាងមុន ៥) គិតប្រយោជន៍ជាតិជាធំ គិតពីអនាគត និង ការពារ គាំទ្រ យុវជន និង សង្គមជាតិ ៦) បំបាត់អំពើពុករលួយ ការិយាល័យធិបតេយ្យ ដាក់ទណ្ឌកម្មជនល្មើស ៧) ផ្តល់ការលើកទឹកចិត្តអ្នកអនុវត្តល្អ ៨) ផ្តល់ការលើកទឹកចិត្តដល់ អាជីវកម្មក្នុងស្រុក ៩) លើកកម្ពស់ការប្រកួតប្រជែងស្មើភាពគ្នា ១០) គ្រប់គ្រងឱ្យបាននូវកាតបំពុលសង្គម បំពុលយុវជន និង កុមារឱ្យបាន និងទី១១) ត្រូវមានក្រមសីលធម៌ល្អ៕