ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន នឹងមានការតាំងបង្ហាញផលិតផលក្នុងស្តង់ពិព័រណ៍ និងប្រូម៉ូសិនពិសេសៗជូនដល់អតិថិជន ក្នុងថ្ងៃកម្មវិធីពិព័រណ៍រថយន្ត Auto Show 2026 នៅចុងសប្តាហ៍នេះ នៅថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ នៅមជ្ឈមណ្ឌល 𝗧𝗵𝗲 𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗖𝗲𝗻𝘁𝗿𝗲 𝗦𝗲𝗻 𝗦𝗼𝗸 ។

ដើម្បីអបអរក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន កំពុងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ធំ ជូនដល់អតិថិជនដែលក្រុមហ៊ុនសន្យាកន្លងមកមុនចូលឆ្នាំខ្មែរ ដល់អ្នកគាំទ្រ សំបកកង់សៃលុន។ សម្រាប់ថ្ងៃកម្មវិធីទាំង៣ថ្ងៃ នៅស្តង់ពិព័រណ៍របស់សំបកកង់សៃលុន ក្រុមហ៊ុនមានប្រូម៉ូសិនពិសេសដូចជា៖ ទិញកង់ត្រាក់ទ័រកសិកម្មចំនួន ៤គ្រាប់ ថែមប្រេងគោយន្តចំណុះ ៣លីត្រ ១កេស (6x3L), ទិញកង់តូច ៤គ្រាប់ ថែមប្រេងឡាន Petronas មួយលីត្រ(គ្រាន់តែមកយក Voucher ទៅប្តូរគ្រប់បណ្តារដេប៉ូ Sailun & PETRONAS ទូទាំងប្រទេសដោយមិនចាំបាច់តំរង់ជួរនាំខាតពេលវេលាបងប្អូនឡើយ)ទិញកង់ធំ ១គ្រាប់ឡើងទៅ ចុះ៥%, សម្រាប់ដេប៉ូ និងអ្នកប្រើប្រាស់ទិញកង់ធំ ៥០គ្រាប់ ថែមប្រេង Petronas មួយហ្វុយ, អ្នកប្រើប្រាស់ផ្ទាល់សម័យប្រេងឡើងថ្លៃក្រុមហ៊ុនលើកទឹកចិត្តដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី គ្រាន់តែទិញកង់តូច EV (ដែលមានស្តុកស្រាប់) ៣គ្រាប់ ថែមជូន១គ្រាប់ដោយឥតគិតថ្លៃ។ ក្នុងនោះអ្វីកាន់តែពិសេសទៀតក្រុមហ៊ុនក៏មាន Mega promotion សម្រាប់ដេប៉ូដោយទិញកង់ក្នុងតារាងដែលក្រុមហ៊ុនកំណត់គឺ ថែមកង់ ERANGE|EV (ក្នុងតារាង Special List) រហូតដល់អស់ពីស្តុក (ទិញ២៥គ្រាប់ ថែមកង់ EV ២គ្រាប់ និងចុះ ១២%, ទិញ៤៥គ្រាប់ ថែមកង់ EV ៤គ្រាប់ និងចុះ ១៣% និងទិញ ៨៥គ្រាប់ ថែមកង់ EV ៨គ្រាប់ និងចុះ ១៤% ថែមទៀត។
សម្រាប់ Mega promotion មានតែមួយថ្ងៃប៉ុណ្ណោះចាប់ពីម៉ោង ៣ដល់៥ល្ងាច ក្នុងថ្ងៃទី៣ ចំថ្ងៃអាទិត្យជាថ្ងៃចុងក្រោយ។
គួររំឭកថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវផលិតផលក្នុងស្រុក ជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៥ភាគ រយ។ រហូតមកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែរ រឹតតែ សម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះ លើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា ព្រឹត្តិកាណ៏ពិព័រណ៍រថយន្តដ៏ធំ ប្រចាំឆ្នាំ២០២៦ (Cambodia Auto Show III 2026) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ហើយក៏នឹងមានការប្រគុំតន្ត្រី ពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប៕





