3 ទសវត្សរ៍នៃទំនុកចិត្ត៖ ISI GROUP អបអរការខិតជិតមកដល់នៃគម្រប់ខួបទី ៣០ឆ្នាំ នៃការចូលរួមកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរជាងមុន

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ 6 មីនា 2026៖ ខណៈពេលដែលក្រុមហ៊ុន ISI GROUP ខិតជិតទៅដល់គម្រប់ខួបលើកទី ៣០ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនបានរៀបចំកម្មវិធីអបអរសាទរការខិតខំប្រឹងប្រែងអស់រយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ ដែលប្រកបដោយវឌ្ឍនភាព ការតស៊ូ និងការចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ISI GROUP បានចាប់កំណើតឡើងនៅឆ្នាំ 1997 ដោយបានបន្តវិវត្តខ្លួនពីអាជីវកម្មគ្រួសារតូចមួយដែលផលិតដំបូលស័ង្កសីសន្លឹកពណ៌ទៅជាសាជីវកម្មចម្រុះឈានមុខគេមួយរបស់ប្រទេសកម្ពុជា ហើយបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីអបអរសាទរការខិតជិតមកដល់នៃគម្រប់ខួប 30 ឆ្នាំនាឆ្នាំក្រោយនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធី ISI GROUP Gala នាថ្ងៃទី6 ខែមីនា ឆ្នាំ 2026 នៅសណ្ឋាគារ Sofitel Phnom Penh ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្នុងវិស័យសំណង់ និងឧស្សាហកម្ម និងតំណាងមកពីវិស័យសាធារណៈ និងឯកជនជាច្រើនរូប។

ស្របពេលជាមួយនឹងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក្រុមហ៊ុន ISI GROUP ក៏មានមោទនភាពក្នុងការដាក់បង្ហាញចេញនូវអត្តសញ្ញាណយីហោថ្មី ដែលនឹងធ្វើឲ្យសម្ព័ន្ធអាជីវកម្មទាំងអស់របស់ខ្លួន មានអត្តសញ្ញាណមួយរួមគ្នា។ នេះជាយុទ្ធសាស្ត្រពង្រឹងភាពស៊ីចង្វាក់គ្នារវាងស្លាកយីហោក្រុមហ៊ុនទាំងអស់ ដើម្បីពង្រីកកិត្តិនាមនៅក្នុងទីផ្សារ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនបុត្តសម្ព័ន្ធទាំងអស់ ក្នុងការចូលរួមធ្វើឲ្យជីវិតរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើង។

បច្ចុប្បន្ន ISI GROUP ត្រូវបានដំណើរការ 10 ក្រុមហ៊ុន ក្នុង 6 វិស័យផ្សេងៗគ្នា រួមមាន៖
· វិស័យដែក និងសម្ភារសំណង់៖ ISI STEEL និង ISI METAL
· វិស័យវិស្វកម្ម និងសំណង់៖ ISI E&C និង ISI Building Solutions (អតីតក្រុមហ៊ុន FUXIN)
· វិស័យឧស្សាហកម្ម៖ តំបន់សេដ្ឋកិច្ចពិសេស ISI SEZ, ISI PARK និង ISI UTILITIES
· វិស័យអចលនទ្រព្យ៖ ISI LAND (អតីតក្រុមហ៊ុន Urbanland)
· វិស័យអាហារ និងភេសជ្ជ:៖ BROWN Coffee
· អាជីវកម្មផ្សេងៗ៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ។

លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ISI GROUP មានសេចក្តីសោមនស្សរីករាយ និងយល់ឃើញថា ពេលនេះជាពេលវេលាមួយដ៏សមស្របបំផុតសម្រាប់ក្រុមហ៊ុនក្នុងការផ្សារភ្ជាប់ឡើងវិញជាមួយមូលដ្ឋានគ្រឹះរបស់ខ្លួន តាមរយៈការរួបរួមក្រុមហ៊ុនបុត្តសម្ព័នទាំងអស់បញ្ចូលគ្នាឲ្យមកនៅក្រោមស្លាកយីហោតែមួយនេះ ដែលញ៉ាំងឲ្យ ISI GROUP អាចពង្រឹងជំហរអត្តសញ្ញាណខ្លួនឲ្យកាន់តែរឹងមាំ និងត្រៀមខ្លួនដើម្បីបន្តដំណើរទៅថ្ងៃអនាគតទៀត។

ជាច្រើនឆ្នាំមកនេះ ISI GROUP បានអភិវឌ្ឍខ្លួនឲ្យក្លាយជាក្រុមហ៊ុនមួយដែលឈានមុខនៅក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា។ ក្នុងផ្នែកដែក និងសម្ភារសំណង់ ក្រុមហ៊ុន ISI STEEL និង ISI METAL បានបើកដំណើរការរោងចក្រផលិត និងកែច្នៃដែកដំបូងគេ និងធំជាងបង្អស់នៅកម្ពុជា ដោយផលិតដែកដែលមានគុណភាពស្តង់ដារខ្ពស់ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងទទួលបានការទុកចិត្តទាំងនៅទីផ្សារជាតិ និងអន្តរជាតិ។ សម្រាប់វិស័យវិស្វកម្ម និងសំណង់វិញ ក្រុមហ៊ុន ISI E&C និង ISI Building Solutions បានបញ្ចប់ការអភិវឌ្ឍគម្រោងសំខាន់ៗជាច្រើនដូចជា ផ្សារទំនើប ខេ ម៉ល (K Mall) ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ព្រមទាំងរោងចក្រឧស្សាហកម្មធំៗផ្សេងទៀត ដោយមានការចូលរួមសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

លើសពីនេះទៅទៀត ក្នុងវិស័យឧស្សាហកម្ម ISI Park បានក្លាយជាក្រុមហ៊ុនឈានមុខមួយក្នុងប្រទេសកម្ពុជា តាមរយៈការសាងសង់សួនឧស្សាហកម្មដំបូងរបស់ខ្លួនក្នុងតំបន់វេងស្រេងក្នុងឆ្នាំ 2001 និងពង្រីកទៅទីតាំងទី2 ដែលស្ថិតនៅលើផ្លូវជាតិលេខ2 ដែលសួនឧស្សាហកម្មទាំងពីរនេះបានផ្តល់ឱកាសការងារដល់កម្មករកម្មការនីបានជាង1ម៉ឺននាក់។ ខណៈពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន ISI SEZ បានកំពុងរៀបចំអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយលើផ្ទៃដីទំហំជាង 800 ហិកតា ដើម្បីទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែម និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។

តាមរយៈការរួមបញ្ចូលសមត្ថភាពផលិតសម្ភារសំណង់ និងជំនាញបច្ចេកទេស ISI GROUP បាន បង្កើតផ្នែកអភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួនគឺ ISI LAND (អតីត Urbanland) កាលពីឆ្នាំ 2013។ ចាប់តាំងពីមានវត្តមានក្នុងទីផ្សារមក ផ្នែកអភិវឌ្ឍន៍អចលនទ្រព្យបានសាងសង់គម្រោងលំនៅឋាន និងគម្រោងប្រើប្រាស់ចម្រុះ ដែលបានឈ្នះពានរង្វាន់ក្នុងការលើកកម្ពស់ការរស់នៅទំនើប និងប្រកបដោយចីរភាពជាច្រើន។ បន្ថែមពីលើនេះទៅទៀត ក្នុងឆ្នាំ 2022 ISI GROUP បានវិនិយោគលើផ្នែកអាហារ និងភេសជ្ជៈតាមរយៈ BROWN COFFEE ដែលជាម៉ាកយីហោក្នុងស្រុកដ៏ល្បីល្បាញមួយ ដែលបានគេស្គាល់ថាជាក្រុមហ៊ុនដែលផ្លាស់ប្តូរបរិយាកាស និងស្តង់ដារកាហ្វេរបស់ប្រទេសកម្ពុជា។ ទាំងនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ISI GROUP ក្នុងការបណ្តុះម៉ាកយីហោផលិតផលក្នុងស្រុកឲ្យកាន់តែរឹងមាំ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃប្រទេសកម្ពុជា។

លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលរបស់ ISI GROUP បានបន្តថា៖ «ការរីកចម្រើនរបស់យើងក្នុងរយៈពេលជិតបីទសវត្សរ៍មកនេះ នឹងមិនអាចកើតឡើងបានទេ បើគ្មានការជឿទុកចិត្តដ៏រឹងមាំពីដៃគូអាជីវកម្ម អតិថិជន ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធរបស់យើង ដែលពួកគាត់ភាគច្រើនបានរួមដំណើរជាមួយយើងឆ្លងកាត់អ្នកដឹកនាំពីរជំនាន់មកហើយ។ ចាប់ពីមាតាបិតាស្ថាបនិករបស់យើង រហូតដល់ក្រុមថ្នាក់ដឹកនាំសព្វថ្ងៃនេះ ការជឿទុកចិត្តរបស់អ្នកនៅតែជាទ្រព្យដ៏អស្ចារ្យបំផុតរបស់យើងខ្ញុំ»។

លោក កាំង ឡេង បានមានប្រសាសន៍បន្តថា៖ “ភាពជោគជ័យរបស់យើងមួយផ្នែកធំគឺជាសមិទ្ធផលពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវសន្តិភាពសង្គម ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។ ភាពរីកចម្រើនរបស់ ISI GROUP កើតឡើងស្របគ្នាទៅនឹងវិស័យអាទិភាពរបស់ជាតិ និងបានចូលរួមបង្កើតការងាររាប់ពាន់តំណែង ចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងគាំទ្រយ៉ាងសកម្មទៅកាន់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិកម្ពុជា។”

ជាកិច្ចបញ្ចប់ លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ ISI GROUP ចំពោះការអភិវឌ្ឍនានាទៅពេលអនាគត និងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យនៃវិបុលភាពរួមគ្នា។ លោកមានប្រសាសន៍បញ្ចប់ថា៖ “តាមរយៈការសហការរួមគ្នាជាមួយរាជរដ្ឋាភិបាល ស្ថាប័នឯកជនដៃគូ អតិថិជន និងបុគ្គលិករបស់ក្រុមហ៊ុន យើងខ្ញុំប្តេជ្ញានឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ ដើម្បីបង្កើត និងកសាងការរស់នៅសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាឲ្យកាន់តែប្រសើរ៕”

អំពី ISI GROUP

ចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ បច្ចុប្បន្ននេះ ក្រុមហ៊ុន ISI GROUP គឺជាសម្ព័ន្ធក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែលទទួលបានការទុកចិត្ត និងជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍នៅលើទីផ្សារជាង 30 ឆ្នាំ បុត្រសម្ព័ន្ធរបស់យើង គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើវិស័យដែក និងសម្ភារៈសំណង់ វិស័យដំណោះស្រាយសំណង់អគារដែក វិស័យអភិវឌ្ឍអចលនទ្រព្យ ព្រមទាំងវិស័យអាហារ និងភេសជ្ជៈផងដែរ។ យើងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស វិនិយោគទៅលើបច្ចេកវិទ្យាថ្មី បង្កើតនូវផលិតផល និងសេវាកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់យើង។

នៅ ISI GROUP យើងទាំងអស់គ្នាប្តេជ្ញាចិត្ត សម្រេចឲ្យបាននូវចក្ខុវិស័យរួមរបស់យើងគឺ បង្កើត និងកសារងការរស់នៅឲ្យប្រើសើរឡើងសម្រាប់មនុស្សគ្រប់គ្នាដោយឈរលើគុណតម្លៃស្នូលសំខាន់ៗទាំង 4 គឺ ភាពច្នៃប្រឌិត ការខិតខំប្រឹងប្រែង សុចរិតភាព និងភាពរីកចម្រើនរួមគ្នា។ កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើងខ្ញុំ (CSR) គឺត្រូវបានដំណើរការក្នុងគោលដៅដើម្បីជួយដល់សហគមន៍ដែលក្រុមហ៊ុនយើង កំពុងដំណើរការអាជីវកម្ម តាមរយៈការរួមចំណែកក្នុងការផ្លាស់ប្តូរសង្គមប្រកបដោយភាពអវិជ្ជមាន។

ពេញមួយដំណើរនៃការវិវឌ្ឍរបស់ក្រុមហ៊ុនយើង យើងខ្ញុំមិនដែលភ្លេចពីឬសគល់ដើមកំណើត និងការប្តេជ្ញាចិត្តក្នុងការដឹកនាំសហគមន៍ អតិថិជន និងសង្គមរបស់យើងឲ្យឆ្ពោះទៅមុខជាមួយយើងនោះឡើយ។ ហើយនេះគឺជាមូលហេតុដែលយើងវិនិយោគលើការពង្រឹងប្រព័ន្ធអភិបាលកិច្ចសាជីវកម្មរបស់យើងក្នុងការលើកកម្ពស់ដំណោះស្រាយប្រកបដោយចីរភាពបន្ថែមទៀត ព្រមទាំងការផ្តល់ត្រឡប់ទៅដល់សហគមន៍ដែលយើងកំពុងតែធ្វើអាជីវកម្មផងដែរ។

ទំនាក់ទំនងផ្នែកសារព័ត៌មាន:
លោក រិទ្ធី ឧត្តម ជំនួយការប្រធានផ្នែកទំនាក់ទំនងទីផ្សារ Email: [email protected] លេខទូរស័ព្ទ: 099 533 388
លោក ម៉ម មុនីទេព មន្ត្រីផ្នែកទំនាក់ទំងសាជីវកម្ម និងសកម្មភាពទំនួលខុសត្រូវសង្គម Email: [email protected] លេខទូរស័ព្ទ: 010 902 555