ក្រុមហ៊ុនប្រេង PETRONAS (PETRONAS Lubricants Cambodia) នៅថ្ងៃទី១១ ខែមីនានេះ បានប្រកាសថា ក្រុមហ៊ុនធានាមិនឡើងថ្លៃសូម្បីមួយសេន សម្រាប់បងប្អូនខ្មែរ ក្នុងគ្រាលំបាកនេះ។

ការប្រកាសបែបនេះ គឺដោយសារតែបញ្ហាសង្គ្រាមអ៊ីស្រាអែល អាម៉េរិក និងអ៊ីរ៉ង់ បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅបណ្តាប្រទេសជាច្រើនលើពិភពលោក រួមទាំងនៅកម្ពុជា ក៏មានការស្ទុះកើនឡើងនៃតម្លៃប្រេង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងកត្តាជីវភាពរស់របស់ពលរដ្ឋខ្មែរផងដែរ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក PETRONAS Lubricants Cambodia បានបង្ហោះសារបែបនេះថា៖ “ប្រេង PETRONAS ធានាមិនឡើងថ្លៃជូនបងប្អូនខ្មែរសូម្បីតែ ១សេនក្នុងគ្រាលំបាកនេះ។ (សម្រាប់តែខែ មីនានេះប៉ុណ្ណោះ)”។
សូមជម្រាបថា ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS និងសំបកកង់ឡានម៉ាក សៃលុន នៅកម្ពុជា បានឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុនប្រេងខ្នាតយក្ស PETRONAS GROUP ប្រចាំប្រទេសម៉ាឡេស៊ី លើការនាំចូលផ្តាច់មុខនូវផលិតផលប្រេងម៉ាក PETRONAS ចែកចាយបន្តទូទាំងប្រទេសកម្ពុជា៕








