កម្ពុជា-ជប៉ុន រួមគ្នាជំរុញការនាំចេញផលិតផលសក្តានុពល ដើម្បីពង្រឹងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារវាងគ្នា ដើម្បីរួមគ្នាជំរុញការនាំចេញផលិតផលសក្តានុពល ដើម្បីពង្រឹងធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយ លោក Kohei Wakabayashi ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ ក្រសួងពាណិជ្ជកម្ម និងស្ថាប័ន JETRO បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាណិជ្ជកម្ម និង JETRO ដោយបានកត់សម្គាល់អំពីកាលានុវត្តភាពនៃការពង្រឹងបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល ដើម្បីរួមគ្នាជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនឱ្យកាន់ច្រើនបន្ថែមទៀតផងដែរ។

សូមជម្រាបដែរថា ឆ្លៀតក្នុងឱកាសជំនួបពិភាក្សាខាងលើនេះ តំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្ម និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ធុរកិច្ចជន និងវិនិយោគិនជប៉ុននៅកម្ពុជានាពេលកន្លងមកផងដែរ៕ អត្ថបទ៖ ហ្សាលីន