នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Bunly Development បានរៀបចំពិធីបើកដំណើរការជាផ្លូវការរបស់ «គម្រោងឯក» ដែលមានទីតាំងស្ថិតនៅជិតផ្សារទំនើប AEON III និងជិតអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន Bunly Development បានថ្លែងថា៖ “ថ្ងៃនេះ គឺជាថ្ងៃមួយដែលមានអត្ថន័យយ៉ាងពិសេសសម្រាប់ ខ្ញុំបាទ ក្រុមគ្រួសារ និង ក្រុមការងារទាំងមូលរបស់ក្រុមហ៊ុន Bunly Development ពីព្រោះថា ថ្ងៃនេះយើងមិនត្រឹមតែបើកដំណើរការគម្រោងថ្មីមួយប៉ុណ្ណោះទេ តែយើងកំពុងចែករំលែកនូវ ក្តីសុបិន្តមួយ ដែលបានចាប់ផ្តើមឡើងតាំងពីច្រើនឆ្នាំមុន។
កាលពី៣ឆ្នាំមុន នៅពេលដែលខ្ញុំបានទៅទស្សនាគម្រោងលំនៅដ្ឋាននានាជាច្រើននៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានសង្កេតឃើញអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍។ ផ្ទះជាច្រើន មើលទៅស្រស់ស្អាតណាស់ពីខាងក្រៅ មានរចនាបថធំទូលាយ មានការតុបតែងស្រស់ស្អាត មានច្រកចូលដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែនៅពេលដែលអ្នកដើរចូលទៅខាងក្នុង ហាក់ដូចជាខ្វះនូវអារម្មណ៍ដែលពេញលេញមួយ ដោយលំហររស់នៅប្រចាំថ្ងៃរបស់គ្រួសារ ហាក់ដូចជាមិនសូវមានភាពផ្សារផ្ជាប់គ្នាល្អ។ អ្នកអាចលឺសំឡេងឡាននិងម៉ូតូ ហើយពេលខ្លះ អ្នកមានអារម្មណ៍ថា ជីវិតឯកជនរបស់គ្រួសារ ហាក់ដូចជាត្រូវបង្ហាញទៅខាងក្រៅជានិច្ច។ ហើយខ្ញុំក៏បានសួរខ្លួនឯងនូវសំណួរសាមញ្ញមួយថា! តើនេះពិតជាវិធីល្អបំផុតក្នុងការរចនាផ្ទះមែនទេ? ព្រោះផ្ទះ មិនគួរត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ។ វាគួរតែជាកន្លែងដែលគ្រួសារអាចសម្រាក សើចសប្បាយរីករាយ និងជាទីកន្លែលឯកជកមួយសម្រាបអោយគ្រួសារកសាងនៅអនុសសាវរីយ៍ល្អៗ។ សំណួរនេះ ត្រូវបានដក់ជាប់ក្នុងចិត្តខ្ញុំមកជាយូរឆ្នាំមក។ កំណើតនៃ គម្រោង ឯក គំនិត និងសំណួរដ៏សាមញ្ញខាងលើនេះហើយ ជាចំនុចចាប់ផ្តោមនៃគម្រោងឯក។
ជាដំបូងខ្ញុំបាទសូមធ្វើការបកស្រាយអំពើ ឈ្មោះនៃគម្រោង ឯក នេះ។ មូលហេតុដែលយើងបានដាក់ឈ្មោះគម្រោងនេះ ថាឯក ពីព្រោះថា ពាក្យឯកនេះ គឺជាពាក្យមួយដែលសាកសមបំផុតសំរាប់ឆ្លុះបញ្ចាំងអំពីគោលគំនិតស្នូលរបស់គម្រោងមួយនេះ ពីព្រោះពាក្យ ឯក នេះគឺសំដៅទៅលើ ឯកជនភាព និងភាពល្អឯកនៃការរស់នៅ។ ដោយយើងខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងមួយនេះនឹងផ្តល់ការរស់នៅដ៏ល្អឯក ដែលមានឯកជនភាពខ្ពស់បំផុតទៅអោយអតិថិជនរបស់យើងទាំងអស់។
នាពេលដំបូងនៃការចាប់ផ្តើមរៀបចំគម្រោង ឯក ខ្ញុំបានប្រាប់ទៅដល់ក្រុមវិស្វករជំនាញថា គោលគំនិតស្នូលនៃការររចនាលំនៅឋានទាំងអស់របស់គម្រោងឯក គឺយើងត្រូវតែធ្វើការរចនាពីខាងក្នុងចេញមកខាងក្រៅ។ ដោយយើងត្រូវចាប់ផ្តើមដោយសំណួរទៅខ្លួនឯងថា តើការរស់នៅប្រចាំថ្ងៃយ៉ាងដូចម្តេចទើបគ្រួសារមានការប្រស្រ័យគ្នាទាក់ទងល្អ? តើកុមារគួរលេងនៅទីណា? ផ្ទះបាយគួរនៅទីណា? ឪពុកម្តាយគួរសម្រាកនៅទីណា? ការជួបជុំគ្រួសារគួរ នៅទីណា?
ដោយការបំផុសនៃគោលគំនិតទាំងនេះ គម្រោងឯក ត្រូវបានកកើតឡើង។ ជំនួសឲ្យការយកលំហរសំខាន់ៗទៅជាប់នឹងផ្លូវ យើងបានរៀបចំរចនាបទថ្មីទាំងស្រុង។ យើងបានយកបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និង កន្លែងជួបជុំគ្រួសារ ដែលលំហរទាំងនេះត្រូវបានចាត់ទុកថាជាបេះដូងនៃផ្ទះ អោយទៅជាប់ជាមួយសួនច្បារខាងក្រោយផ្ទះ ការធ្វើបែបនេះអ្នកនឹងទទូលបានលំហរឯកជនមួយដែល ផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង និង ពន្លឺថ្ងៃគ្រប់គ្រាន់ ហើយនិងមានការឃ្លាតឆ្ងាយពីសំលេងរំខានពីឡាននិងម៉ូតូផងដែរ។
ដោយសារតែលំហរនៃការប្រើប្រាស់ប្រចាំថ្ងៃទាំងនេះត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងប្រសើរដែលនេះជាគន្លឹះគោលសំខាន់នៃការបង្កើនទំនាក់ទំនងរបស់សមាជិកគ្រួសារអោយកាន់តែមានភាពជិតស្និតនិងគ្នា។ គំនិតនៃការរៀបចំបែបនេះអាចប្រែលំនៅឋាមួយអោយទៅជាលំនៅឋានដែលអាចអោយអ្នករីករាយនឹងទទួលបាននូវ ភាពជិតស្និត ភាពស្ងប់ស្ងាត់ និង ឯកជនភាពយ៉ាងពេញលេញពិតប្រាកដ។
ក្រៅពីការបង្កើតបាននូវអារម្មណ៍ទាំងលើនេះ យើងបានបន្ថែមនូវនិយមន័យថ្មីមួយ សម្រាប់ ភាពប្រណិតនៃលំនៅដ្ធានជំនាន់ថ្មី។ កាលពីមុន គេហដ្ឋានប្រណិត តែងតែសំដៅទៅ ផ្ទះដែលមានទំហំធំ ការតុបតែងច្រើន និងបំពាក់សម្ភារៈថ្លៃៗ ប៉ុន្តែសព្វថ្ងៃនេះ និយមន័យនៃភាពប្រណិត បានផ្លាស់ប្តូរ។ ភាពប្រណិតពិតប្រាកដសម្រាប់សម័យនេះ គឺអ្វីដែលមានតម្លៃជាងនេះ។ វាគួរតែជា កន្លែងដែលមានផាសុខភាពខ្ពស់ ដែលអាចអោយអ្នក ដកដង្ហើមក្នុង ភាពស្ងប់ស្ងាត់ ភាពឯកជន និង កន្លែងដែលសមាជិកគ្រួសារអាចជួបជុំគ្នារយ៉ាងសប្បាយរីករាយ។ មិនមែនភាពប្រណិតសម្រាប់បង្ហាញទៅអ្នកដទៃទេ ប៉ុន្តែជាភាពប្រណិតដែលធ្វើឲ្យ ជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែល្អប្រសើរ។ ដូច្នេះហើយទើបការរៀបចំតុបតែងលំនៅដ្ឋានរបស់គម្រោងឯកទាំងអស់ត្រូវបានរចនាតាមបែបតិចនិយមដោយ ផ្តោតទៅលើកមុខងាប្រើប្រាស់ជាចំបង ជៀសជាងផ្តោតទៅលើទំហំនិងសម្ភារៈដែលមិនចាំបាច់។ នេះហើយជាភាពប្រណិតដែលគម្រោងឯកចង់ផ្តល់ទៅអោយម្ចាស់លំនៅឋានទាំងអស់។
លើសពីនេះគម្រោងឯកមិនមែនគ្រាន់តែជាគម្រោងលំនៅឋានប្រណិតប៉ុណ្ណោះទេ តែជាសហគមន៍ដ៏ប្រណិតមួយដែលត្រូវបានបង្កើតឡើងសម្រាប់លើកតម្កើនគុណភាពនៃការរស់នៅអោយកាន់តែល្អប្រសើរជាងមុន។ នៅក្នុងគម្រោង ឯក យើងបានបង្កើតនូវ ឧទ្យាន oasis park ដែលមានរចនាបទបែបទំនើបនិងស៊ីវិល័យសំបូរបែប។ ចំនុចពិសេសរបស់ឧទ្យាន oasis គឺយើងបានជ្រៀសរើសនូវប្រភេទដើមឈើធំៗ ផ្លូវដើរដែលមានសិល្បះបត់បែនអមជាមួយនឹងទឹកធ្លាក់បែបត្រូទិច និងលំហូរខ្យល់ធម្មជាតិល្អ ដើម្បីអោយនាក់ប្រើប្រាស់ទទួលបាននៅអារម្មណ៍ដែលស្រស់ស្រាយដែលហាក់ដូចនៅក្នុងឧទ្យានធម្មជាតិពិតៗ។ អ្នករស់នៅអាចប្រើប្រាស់ឧទ្យាននេះសំរាប់ដើរលំហែ ធ្វើលំហាត់ប្រាណ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍។ យើងចង់អោយឧទ្យានមួយនេះជាកន្លែងដែលកុមារអាចលូតលាស់នៅក្នុងបរិយាកាសបៃតងនិងកន្លែងដែលថែទាំសុខភាពផ្លូវកាយនិងផ្លូវរបស់អ្នក។
គោលគំនិតស្នូលទាំងអស់នេះហើយ គឺជាការសន្យាដែលត្រូវតែដាច់ខាតផ្តល់ជូនទៅដល់អតិថិជនរបស់គម្រោង ឯក។ គម្រោងមួយនេះមិនអាចកើតឡើងដោយមនុស្សម្នាក់បានទេ។ ដោយឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ក្រុមការងារ ដៃគូពាណិជ្ជកម្ម និងសំខាន់បំផុត គឺអតិថិជនរបស់យើងដែលបានផ្តល់ការជឿជាក់ និង ទំនុកចិត្តមកលើក្រុមហ៊ុនខ្ញុំបាទ។ ការជឿជាក់របស់អ្នកជាកម្លាំងជំរុញឲ្យយើងបន្តបង្កើតសហគមន៍ដែលល្អប្រសើរជាងមុនសម្រាប់ប្រទេសកម្ពុជា”។






















