ក្រសួងកសិកម្មចេញសេចក្ដីណែនាំចំនួន៤ ដោះស្រាយបញ្ហាប្រឈមរបស់កសិករ ជុំវិញបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ន

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរបស់ប្រជាកសិករ ឬសហគមន៍កសិកម្មជុំវិញកប្រវការផ្គត់ផ្គង់និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ដែលជា តម្រូវការចាំបាច់បំផុតសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល, ក្រសួងកសិកម្ម បានណែនាំលោក-លោកស្រីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្តតាមដាននិងយកចិត្តទុកដាក់លើការងារចំនួន៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីណែនាំ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងកសិកម្មបានឱ្យដឹងថា ការងារទាំងនោះរួមមាន៖ ១. ចូលរួមសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តសាមី។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវអនុវត្តតាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល ឬក្រសួងពាណិជ្ជកម្ម។

២. សប្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍កសិកម្មមានបញ្ហាប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់មន្ទីររ៉ែ និងថាមពល ឬ មន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។

៣.ចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍កសិកម្មអំពីការប្រើប្រាស់មធ្យោបាយផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។ និងចំណុចទី៤  ក្នុងករណីពិនិត្យឃើញថាមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គងប្រេងនិងឧស្ម័នឥន្ធនៈ និងមានការដំឡើងថ្លៃខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់បក អគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្របាញ់ និងនេសាខ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ៕