(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង វិស័យផ្សេងៗទៀតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ វិស័យទេសចរណ៍ផងដែរ។

ក្នុងរយៈពេល៤ថ្ងៃនោះ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖
១-ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ៖ កម្មវិធីជិះទូកកម្សាន្ត និងស្តង់ពិព័រណ៍។
២-ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦៖ កម្មវិធីទទួលទេវតា ជិះទូកកម្សាន្ត ស្តង់ពិព័រណ៍ តន្ត្រីស្គរដ សម្ដែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ និងសកម្មភាពផ្សេងៗ។
៣-ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ៖ កម្មវិធីពួនភ្នំខ្សាច់ និងទៅវត្ត ជិះទូកកម្សាន្ត ស្តង់ពិព័រណ៍ តន្ត្រីស្គរដៃសម្ដែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ និងសកម្មភាព ផ្សេងៗតាមតំបន់។
៤-ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កម្មវិធីស្រង់ព្រះជិះទូកកម្សាន្ត ស្តង់ពិព័រណ៍ ប្រគុំតន្ត្រី និងសម្តែង សិល្បៈចម្រុះ ល្បែងប្រជាប្រិយ និងសកម្មភាពផ្សេងៗតាមតំបន់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានជម្រុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ និង ទទួលយកពរជ័យ សិរីមង្គលពីឆ្នាំថ្មី៕


