ក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជានាយករងខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ គឺជាអតីតស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មុនពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យផ្ទេរទៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ បច្ចុប្បន្នលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕




