ក្រសួងកសិកម្ម និងក្រុមហ៊ុនមួយ រួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃរហូត ៦០០ ហិកតា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group នឹងរួមគ្នាអនុវត្តន៍គម្រោងអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដីកសិកម្មប្រមាណ ៦០០ ហិកតា ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង នាពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group ក្រោមវត្តមានលោកអគ្គលេខាធិការ សរ ចិត្រា

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

អនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីការធ្វើការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដីកសិកម្មប្រមាណ ៦០០ ហិកតា ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង នឹងត្រូវអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group

តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអគ្គលេខាធិការ បានស្វាគមន៍ និងគូសបញ្ជាក់ថា ការចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងធ្វើការសិក្សាពីការអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វ សម្រាប់ផ្គត់ផ្គង់ចំណីដល់គោទឹកដោះ នៅលើផ្ទៃដីប្រមាណ ៦០០ហិកតា ការកៀរគរផ្នែកហិរញ្ញវត្ថុ ការសិក្សាបច្ចេកទេសក្នុងការកែលម្អដី និងរៀបចំប្រព័ន្ធធារាសាស្រ្តសម្រាប់ដាំដំណាំចំណីសត្វ ក្នុងការគាំទ្រលើការវិនិយោគផលិតកម្មគោទឹកដោះ ដែលបម្រើឱ្យការប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងស្រុក៕ អត្ថបទ៖ ហ្សាលីន