ក្រសួងឧស្សាហកម្ម វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងធនាគារអភិវឌ្ឍន៍កូរ៉េ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពន្លឿនការអនុវត្តគំនិតផ្តួចផ្តើមនវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុនៅកម្ពុជា។
កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)។

ក្រសួងឧស្សាហកម្ម បានឱ្យថា ភាគីខាងលើ បានផ្តោតកិច្ចពិភាក្សាសំខាន់ ទៅលើកិច្ចសហការក្នុងការអនុវត្តកម្មវិធីលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុនៅកម្ពុជា ដែលគំនិតផ្តួចផ្តើមនេះមានគោលដៅគាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ កៀរគរទុនវិនិយោគពីវិស័យឯកជន និងពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបៃតងរបស់កម្ពុជា៕ អត្ថបទ៖ហ្សាលីន




