មកស្គាល់អភិបាលរងខេត្តកំពង់ចាមថ្មី ៦រូប ទើបប្រកាសចូលកាន់ដំណែងផ្លូវការក្តៅៗ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ បានប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម ចំនួន ០៦រូប ជាផ្លូវការ ក្រោមវត្តមានលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលរងខេត្តកំពង់ចាម ដែលត្រូវប្រកាសចូលកាន់ដំណែងជាផ្លូវការនៅថ្ងៃនេះ រួមមាន៖

១.លោក ចាន់ ផល្លី អតីតអភិបាលក្រុងកំពង់ចាម 
២.លោក ស្រី សុភ័ក្រ អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម
៣.លោក ឡោ ចាន់លី អតីតអភិបាលស្រុកព្រៃឈរ
៤.លោក គង់ សុភា ផ្ទេរ មកពីអភិបាលរងខេត្តត្បូងឃ្មុំ
៥.ឯកឧត្ដម សា ស៊ីថា មកពីនាយរង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាន នគរបាលខេត្តកំពង់ចាម
៦.ឯកឧត្ដម លី សារិទ្ធ ផ្ទេរ មកពីអភិបាលរង ខេត្តព្រះវិហារ ។

ចំណែកអតីតអភិបាលរងខេត្តកំពង់ចាម ២ រូប គឺ លោក កៅ សុខអាន នឹងលោក អ៊ុភឿន គុណវុឌ្ឍ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានសិទ្ធិស្មើអនុរដ្ឋលេខាធិការ៕