ក្រសួងសុខាភិបាល ចេញវិធានការការពារ និងរក្សាសុខភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

សួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារ និងរក្សាសុខភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈក្រសួងក៏បានអំពាវនាវក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្តន៍ នូវវិធានការបង្ការនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអំពាវនាវក្រើនរំលឹក ដល់ពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុស និងបានប្រកាសដាក់ចេញនូវវិធានការបង្ការនានារួមមាន៖

ក្រសួងបានណែនាំឱ្យរក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ក្រោយចេញពីបង្គន់ ក្រោយប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងសម្ភារៈចម្អិនអាហារ។ត្រូវពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ។

ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាក ដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់អាចឈាន ដល់មរណភាពជាយថាហេតុ។

ក្រសួងក៏ណែនាំឱ្យ ទុកដាក់អាហារឆៅ និងអាហារឆ្អិនឱ្យដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិន អាហារឱ្យបានត្រឹមត្រូវ និងចម្អិនអាហារឱ្យឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី ស៊ុតនិងអាហារ សមុទ្រ។ ត្រូវរក្សាទុកចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព អាហារត្រជាក់ត្រូវរក្សាទុកក្រោម៥អង្សាសេ និង អាហារក្តៅលើសពី៦០អង្សាសេ ហើយចៀសវាងទុកអាហារសេសសល់នៅសីតុណ្ហភាពធម្មតាយូរម៉ោង ដើម្បីបង្ការការផ្តើម ដែលអាចបណ្តាលឱ្យ រាក ឈឺពោះ ឬក្អួត។ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមមានគុណភាពល្អ មិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យ ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយក្រសួងក៏ណែនាំឱ្យត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គីភ័យនៅតាមផ្ទះសម្បែងរៀងខ្លួនផងដែរ។

ជាថ្មីម្តងទៀត ក៏ក្រសួងក៏សូមអាជ្ញាធរមូលដ្ឋាន មេត្តាយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងដែនសមត្ថកិច្ច ជា ពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង៕ អត្ថបទ៖ហ្សាលីន