សម្ដេចធិបតី ផ្ញើសារជូនពរប្រជាពលរដ្ឋ និងផ្ញើក្តីនឹករលឹកដល់វីរកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សម្ដេច ក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់​ ដែលកំពុងនៅបន្តឈរជើងប្រចាំការគ្រប់ទីតាំង​ ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង​ រួមទាំងបងប្អូន​ អ៊ំពូមីង​ តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន​ សូមសមប្រកបដោយសេចក្តីសុខ​ សុវត្ថិភាព​ សុខភាពល្អប្រសើរ​ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ។

សូមជម្រាបដែរថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេង ហើយប្រារព្ធ ឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់ បុព្វការីជន ហើយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា និងធ្វើឡើងទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖

– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០:៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក។

– ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត។

– ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្រ្កាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក៕ អត្ថបទ៖ហ្សាលីន