គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អនុភាព ១០០០មេហ្គាវ៉ាត់ ក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលមានតម្លៃជិត១ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានឹងមានគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អនុភាព ១០០០មេហ្គាវ៉ាត់នាពេលឆាប់ៗខាងមុខនេះ ដែលគម្រោងនេះនឹងក្លាយជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១០ ខែមេសា ឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ “គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព ១០០០ មេហ្កាវ៉ាត់” នៅខេត្តកោះកុង នេះផងដែរ។

ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា គម្រោងប្រវត្តិសាស្រ្តនេះមានតម្លៃជិត១ពាន់លានដុល្លារ ដែលជាគម្រោងប្រវត្តិសាស្ត្រ ហើយអាចបង្កើតពន្ធផ្ទាល់ដល់រដ្ឋរហូតដល់ជាង៦០០លានដុល្លារ។ គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតង របស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពល ជាតិ។

គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព ១០០០ មេហ្កាវ៉ាត់ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតដែលបានចាប់ផ្តើមការសាងសង់និងគ្រោងដាក់ឱ្យដំណើរការក្នុង ឆ្នាំ២០២៩ ខាងមុខ៕