ចូលឆ្នាំខ្មែរ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២១លាននាក់ បានដើរលេងកម្សន្តទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានបង្ហាញស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ (ចាប់ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយក្នុងរយៈពេល៣ថ្ងៃ មានទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២១ ០៩២ ៤៤៦នាក់។ ក្នុងនោះ ទេសចរជាតិស្នាក់នៅ ប្រមាណ ១ ១៤៥ ៤៥០ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១៩ ៨៧៥ ៨០៥ នាក់, ទេសចរបរទេស ប្រមាណ ៧១ ១៩១ នាក់។

ជាមួយគ្នានោះ រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖ ១. រាជធានីភ្នំពេញ ៤ ៤០២ ០៩២ នាក់,២. ខេត្តកំពង់ចាម ៤ ១៧៨ ៦២៣ នាក់ ៣. ខេត្តព្រៃវែង ២ ៣២៣ ០៩៦ នាក់,៤. ខេត្តសៀមរាប ១ ៧៩២ ៤៣៨ នាក់ ៥. ខេត្តកំពង់ស្ពឺ ១ ៧១២ ០០០ នាក់៕