ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីសម្តេចធិបតី ហ៊ុន ម៉ាណែត

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦។

សូមរម្លឹកដែរថា កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦ លោក Christian DesRoches ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជា​ ក៏ធ្លាប់បានជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។នៅក្នុងជំនួបពិភាក្សាននោះ ក៏ធ្លាប់បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា-កាណាដា សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានចំនួន ១ ៣៣៤លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពូជាទៅកាណាដាមាន ១ ២៧១លានដុល្លារ កើន១៤,៦ភាគរយ ខណៈនាំចូលពីកាណាដាវិញមាន ៦៣លានដុល្លារ កើន៣,១ភាគយ ធៀបនឹងឆ្នាំ២០២៤៕អត្ថបទ៖ហ្សាលីន ​​