ក្នុងត្រីមាសទី១ ឆ្នាំនេះ មានកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនជិត ៣៤%

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងត្រីមាសទី១ ឆ្នាំនេះ ពោលគឺ៣ខែដើមឆ្នាំ២០២៦ មានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ១៦២ ២៤២ TEUs កើនចំនួន ៣៣,៦១% ធៀបនឹង ៣ ខែដើមឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែមីនា និងអនុវត្ត៣ខែដើមឆ្នាំ២០២៦ (ពុំទាន់ធ្វើសវនកម្ម) ដែលផ្សាយចេញនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦។

ក្នុងរបាយការណ៍ របស់ ក.ស.ត. បង្ហាញទៀតថា ក្នុងត្រីមាសទី១នេះ បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ១, ៤៦៨,៦៣៨ តោន កើនឡើង១៣, ៣៥% និងបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ១៦២, ២៤២ ធីអ៊ីយូ កើន ៣៣,៦១%។ដោយឡែក បរិមាណនាវាចូលចតសរុបចំនួន ១០០១ គ្រឿង កើន ១១,៥៩% ខណៈដែលបរិមាណនាវាដឹកអ្នកដំណើរចូលមានចំនួន ១៥៣ គ្រឿង កើន ៨,៥២% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ១៥, ៨៨៦ នាក់ កើន ២,៣៣%។

សូមបញ្ជាក់ថា អង្គភាព ក.ស.ត. បានរកប្រាក់ចំណូលពីផលអាជីវកម្ម និងសេវាកម្មផ្សេងៗ កើនឡើងជាលំដាប់គឺ ឆ្នាំ២០២៤ រកចំណូលបានចំនួន ៤១ លានដុល្លារអាម៉េរិក កើនឡើងជាង ២០% និង ក្នុងឆ្នាំ២០២៥រកចំណូលបាន ៥០,៣១ លានដុល្លារអាម៉េរិក កើន ១៩,១៩% ។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តភ្នំពេញ៕អត្ថបទ៖ហ្សាលីន