អន្តរក្រសួង បើកកិច្ចប្រជុំរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ការផលិតផែនទីគោល

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួង រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការគ្នាបើកកិច្ចប្រជុំរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ការផលិតផែនទីគោល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងនាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ការផលិតផែនទីគោល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

សូមជម្រាបដែរថា កិច្ចប្រជុំរៀបចំឡើងដើម្បីពិភាក្សាកម្រិតផ្ទៃក្នុងសម្រាប់អ្នកបច្ចេកទេសក្រសួង គឺដើម្បីត្រៀមធ្វើការរួមគ្នាជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយយោងទៅតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ការផលិតផែនទីគោល៕ អត្ថបទ៖ហ្សាលីន