ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថាគម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%។ នេះបើយោងតាមការប្រកាសរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសារធាណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសារធាណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមថា អ្វីដែលគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានរួមមាន៖១/-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ២/-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩%៣/-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨%
• ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម• ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម៤/-បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤%• តភ្ជាប់ សម្រេចបាន ៥០%• ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។

សូមរម្លឹកដែរថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។តាមប្រតិទិនដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕អត្ថបទ៖ហ្សាលីន


