រោងចក្រចម្រាញ់រ៉ែមាស នៅតំបន់ស្នងអន ព្រំប្រទលខេត្តកំពង់ធំ និងក្រចេះ ដាក់ឱ្យដំណើរការជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ២៨៨ ស៊ិន ដាសស្រី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ជាផ្លូវការហើយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តក្រចេះ។កម្មវិធីសម្ពោធនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពល ព្រមទាំង បុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើននាក់។

បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល បានបញ្ជាក់ថា គម្រោងវិនិយោគរ៉ែមាសនៅព្រំប្រទល់ខេត្តកំពង់ធំនិងក្រចេះ ដែលបានចាប់ផ្តើមដំណើរការនេះ។  ជាង៥ឆ្នាំមកនេះចំណូលពីរ៉ែមាសជាង ២០០លានដុល្លារត្រូវបានបង់ជូនរដ្ឋរួចហើយ។  គម្រោងថ្មីចុងក្រោយនេះ បានផ្តល់ការងារជូនខ្មែរយើងចំនួន៣៧៥នាក់៕ អត្ថបទ៖ហ្សាលីន