នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និង ចែកចាយផ្តាច់មុខរថយន្ត JETOUR បានទទួលនូវពានរង្វាន់ក្រុមហ៊ុនដែលមានសន្ទុះការលក់កើនឡើងខ្លាំងក្នុងទីផ្សារ “Retail Sales Breakthrough Award 2025” ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

ក្រុមហ៊ុន KNN Cambodia បានឱ្យដឹងថា ពានរង្វាន់នេះជាសក្ខីភាពបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការផ្តល់ជូននូវរថយន្តដែលមានគុណភាព និងទំនុកចិត្ត។ ក្រុមហ៊ុន សូមអរគុណអតិថិជនទាំងអស់ដែលតែងតែជឿជាក់លើ JETOUR។
ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យនេះ ក្រុមហ៊ុន KNN Cambodia នឹងបន្តដំណើរជាមួយដៃគូ និងអតិថិជនទាំងអស់ ដើម្បីបន្តបង្កើតភាពជោគជ័យរួមគ្នា ព្រមជាមួយការប្តេជ្ញាចិត្តក្នុងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ការផ្តល់ជូនផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ និងការចូលរួមអភិវឌ្ឍសហគមន៍សម្រាប់ការរីកចម្រើនរួមគ្នា៕









