កម្ពុជា-អ៊ូហ្កង់ដា ពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Betty Oyella BIGOMBE ឯកអគ្គរដ្ឋទូតអ៊ូហ្កង់ដា ប្រចាំកម្ពុជា បានពិភាក្សាអំពីអាទិភាពរួម និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងៗពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសជំនួបសម្តែងការគួរសមរបស់លោកជំទាវ Betty Oyella BIGOMBE ឯកអគ្គរដ្ឋទូតអ៊ូហ្កង់ដា ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦, ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តអភិវឌ្ឍចំណងមិត្តភាពឱ្យកាន់តែរីកចំរើន។ លើសពីរនេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីនីតិវិធីដែលអាចផ្លាស់ប្តូរក្រោយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាចូលជាធរមាន។

លោកជំទាវរដ្ឋលេខាធិការ បានស្នើភាគីអ៊ូហ្កង់ដា ជួយគាំទ្របេក្ខភាពរបស់កម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (Economic and Social Council – ECOSOC) សម្រាប់អណត្តិឆ្នាំ២០២៨ ដល់២០៣០ និងជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី (Intergovernmental Committee for the Safeguarding of Intangible Cultural Heritage – ICS-ICH)សម្រាប់អណត្តិឆ្នាំ២០២៦ ដល់ ២០៣០៕