ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ គិតត្រឹមដល់ដំណាច់ខែមេសា ឆ្នាំ២០២៦នេះ សម្រេចបានជិត៧០%ហើយ ។ នេះបើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

ប្រភពដដែលបានឱ្យដឹងថា នៅកិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេសនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។

នៅក្នុងកិច្ចបជុំនោះ បានបញ្ជាក់ថា រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់សម្រេចបាន ៦៦,៧០% នៃផែនការគ្រោងទុក ។
សូមជម្រាបដែរថា រដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា នៅពេលសាងសង់រួចចំណតផែកុងតឺន័រទឹកជ្រៅមួយនេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣% ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ៕ អត្ថបទ៖ហ្សាលីន


